ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

នាយករដ្ឋមន្ត្រីមិនយកប្រយោជន៍ប្រជាជនដើម្បីទាញយកសន្លឹកឆ្នោតនោះទេ

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានស្នើដល់បណ្ដាបក្សនយោបាយនិងអង្គការសង្គមស៊ីវិលកុំចាត់ទុកការធ្វើគោលនយោបាយជួយទៅដល់ពលរដ្ឋរបស់រាជរដ្ឋាភិបាលគឺជាការទាក់ទាញដើម្បីសន្លឹកឆ្នោតឆ្នាំ២០២៣។ សម្ដេចថា ប្រយោជន៍ប្រជាជនមិនមែនជាបញ្ហាលេងសើចសម្រាប់នយោបាយទេ។

ថ្លែងក្នុងសន្និសីទចក្ខុវិស័យរបស់ប្រទេសកម្ពុជាឆ្នាំ២០២២ ព្រឹកថ្ងៃទី៦ ខែតុលានេះ សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា វិធានការដែលរាជរដ្ឋាភិបាលបានចូលរួមជួយដល់ប្រជាពលរដ្ឋទាំងពីកន្លងទៅនិងគោលនយោបាយថ្មីៗនេះក្ដី គឺដើម្បីជាប្រយោជន៍របស់ពលជាពលរដ្ឋទាំងអស់។

សម្ដេចថា៖ «មិនមែនជាបញ្ហាលេងសើចសម្រាប់បញ្ហានយោបាយទេ ប៉ុន្តែគឺជាការទទួលខុសត្រូវធំណាស់ចំពោះមុខប្រវត្តិសាស្ត្ររបស់ជាតិយើង»។

សម្ដេចតេជោ ក៏បានរំលឹកអំពីការចូលរួមរបស់រដ្ឋាភិបាលក្នុងការជួយដល់ប្រជាពលរដ្ឋពេលមានការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ថារាជរដ្ឋាភិបាលទោះបីជាក្រ ក៏ប៉ុន្តែមិនទុកឲ្យប្រជាពលរដ្ឋស្លាប់ដោយសារជំងឺរាតត្បាតនេះនោះទេ។ បន្ថែមនូវកម្មវិធីជំនួយសាច់ប្រាក់ទៅដល់ប្រជាពលរដ្ឋរងគ្រោះ ហើយថ្មីៗនេះក៏បន្ថែមកម្មវិធីជំនួយសាច់ប្រាក់ទៅដល់ប្រជាពលរដ្ឋដែលរងគ្រោះពីបញ្ហាអតិផរណាផងដែរ។

សម្ដេចតេជោ សំណូមពរដល់បណ្ដាបក្សនយោបាយ និងសង្គមស៊ីវិលឲ្យយល់ពីបញ្ហានេះផងដែរ។

សម្ដេចតេជោថា៖ «នេះជាការទទួលខុសត្រូវរបស់យើង ហើយសង្ឃឹមថាបណ្ដាបក្សនយោបាយនានានិងសង្គមស៊ីវិល មិនយកបញ្ហានេះធ្វើជាអាវុធវាយរដ្ឋាភិបាលថារៀបចំគម្រោងបន្តផ្ដល់សាច់ប្រាក់សម្រាប់អ្នករងគ្រោះដោយសារកូវីដ បន្ថែមដោយត្រៀមបម្រុងដើម្បីអន្តរាគមន៍សម្រាប់អ្នករងផលប៉ះពាល់ពីអតិផរណា ថាជាការកេងចំណីនយោបាយ។ នេះជាការបង្ការទុកជាមុនតែប៉ុណ្ណោះ»។

ប្រទេសកម្ពុជាត្រូវបានចាត់ទុកថាជាប្រទេសមួយដែលមានការងើបបានល្អពីជំងឺកូវីដ-១៩ ដោយសារយុទ្ធនាការចាក់វ៉ាក់សាំងទូទាំងប្រទេសរបស់រាជរដ្ឋាភិបាលដែលបានអនុញ្ញាតឲ្យប្រទេសនេះបានបើកឡើងវិញទាំងស្រុងនៅថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២១។

ជាមួយគ្នានិងការប្រយុទ្ធទៅនឹងជំងឺ កូវីដ-១៩ រដ្ឋាភិបាលក៏បានជួយទៅដល់ពលរដ្ឋដែលរងគ្រោះពីជំងឺនេះផងដែរ គិតរហូតមកដល់ពេលនេះរដ្ឋាភិបាលចាយអស់ប្រហែល ៨០០លានដុល្លារដើម្បីផ្ដល់ជាសាច់ប្រាក់ជួយទៅដល់ពលរដ្ឋរងគ្រោះទាំងនោះ។ នេះនៅមិនទាន់គិតអំពីថវិកាដែលត្រូវចំណាយទិញវ៉ាក់សាំង និងព្យាបាលពលរដ្ឋពីជំងឺកូវីដ-១៩ នោះទេ៕ 

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក