ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

នាយករដ្ឋមន្ត្រីចាត់ឲ្យរដ្ឋមន្ត្រីក្រសួងរៀបចំដែនដី និងរដ្ឋមន្ត្រីក្រសួងវប្បធម៌ទៅសម្របសម្រួលពលរដ្ឋនៅឃុំព្រះដាក់

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ថ្លែងនៅក្នុងពិធីបើកសន្និសីទ «ចក្ខុវិស័យកម្ពុជាឆ្នាំ២០២២» នាព្រឹកថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២២ថា សម្តេចបានចាត់តាំងឲ្យលោក ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែន និងរដ្ឋមន្ត្រីក្រសួងវប្បធម៌ លោកស្រី ភឿង សកុណា ចុះទៅសម្របសម្រួលជាមួយពលរដ្ឋនៅឃុំព្រះដាក់នៅថ្ងៃស្អែក ក្រោយពីពលរដ្ឋនៅទីនោះបាននាំគ្នាតវ៉ាមិនរុះរើទីលំនៅរបស់ខ្លួនឡើយកាលពីថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២២។

សម្តេចតេជោបានអះអាងថា រាជរដ្ឋាភិបាលមិនបានធ្វើឲ្យប៉ះពាល់ដល់ការរស់នៅរបស់ពលរដ្ឋនៅក្នុងឃុំព្រះដាក់ទេ។ ក្នុងន័យនេះសម្តេចបញ្ជាក់ថា ពុំមានការបញ្ជាឲ្យពលរដ្ឋរុះរើលំនៅឋាននៅឃុំព្រះដាក់ឡើយ ពោលរាជរដ្ឋាភិបាលគ្រាន់តែចង់គិតគូរអំពីហេដ្ឋារចនាសម្ព័ន្ធអង្គរ គឺបារាយណ៍ខាងកើត ខណៈដែលបារាយណ៍មួយនេះខ្វះប្រភពទឹកសម្រាប់ឲ្យពលរដ្ឋប្រើប្រាស់។

នាយករដ្ឋមន្ត្រីកម្ពុជាបានប្រាប់ឲ្យពលរដ្ឋកុំមានការព្រួយបារម្ភ និងរក្សាភាពស្ងៀមស្ងាត់។ សម្តេចបានថ្លែងថា៖ «ខ្ញុំនឹងបញ្ជូនឯកឧត្តម ជា សុផារ៉ា និងលោកជំទាវ ភឿង សកុណា ទៅជួបបងប្អូននៅថ្ងៃស្អែក ដើម្បីជួបជុំពន្យល់។ សូមបងប្អូននៅឃុំព្រះដាក់សូមមេត្តាស្ងប់ចិត្ត យើងមិនអាចធ្វើទាំងទទឹងទិសរើរុះប្រជាជនកំពុងតែរស់នៅ»។

បើតាមសម្តេច បច្ចុប្បន្នកំពុងតែឲ្យអ្នកជំនាញសិក្សាថា តើបារាយណ៍ខាងកើតអាចផ្ទុកទឹកបានប៉ុន្មានសម្រាប់ទ្រទ្រង់ដល់ប្រាសាទអង្គរវត្ត។ សម្តេចតេជោ បានថ្លែងថា រាជរដ្ឋាភិបាលបានគិតគូរយ៉ាងម៉ត់ចត់អំពីបញ្ហានេះដើម្បីការពារដល់ការរស់នៅរបស់ពលរដ្ឋផង និងម្ខាងទៀតដើម្បីការពារប្រាសាទអង្គរ។

សូមបញ្ជាក់ថា កាលពីថ្ងៃទី០៥ ខែតុលា មានប្រជាពលរដ្ឋរស់នៅក្នុងឃុំព្រះដាក់ជាច្រើនបានប្រមូលផ្តុំគ្នាមកតវ៉ានៅមុខសាលាឃុំព្រះដាក់ ដោយពួកគេខ្លះបានមកស្រែកយំ ដោយពលរដ្ឋខ្លះទៀតបានលើកបដាដែលសរសេររៀបរាប់ថា ពួកគេមិនព្រមរុះរើលំនៅឋានដែលជាទីកន្លែងកំណើតរបស់ពួកគេឡើយ។ ពលរដ្ឋខ្លះបានសរសេរអំពាវនាវឲ្យរាជរដ្ឋាភិបាលកម្ពុជាជួយអន្តរាគមន៍ និងអនុគ្រោះដល់ពួកគេ៕ 



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក