ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ពលរដ្ឋជាង ២លាននាក់បន្ថែមទៀតអាចនឹងត្រូវទទួលបានសាច់ប្រាក់ជំនួយសង្គម

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា តាមរយៈការដាក់បញ្ចូលពលរដ្ឋដែលរងគ្រោះពីការសម្ពាធអតិផរណាដើររាជរដ្ឋាភិបាលបានសម្រេចកាលពីម្សិលមិញអាចនឹងមានពលរដ្ឋប្រមាណជាង ៦០ម៉ឺនគ្រួសារដែលស្មើនឹងជាង ២លាននាក់ត្រូវបានដាក់បញ្ចូលទៅក្នុងប្រព័ន្ធជំនួយសង្គមថ្មីនេះ។

សរុបទាំងការជួយដល់ពលរដ្ឋក្រីក្រនិងងាយរងគ្រោះពីជំងឺកូវីដ-១៩ និងពលរដ្ឋដែលទទួលបានសាច់ប្រាក់ជំនួយសង្គមពីសម្ពាធអតិផរណានេះធ្វើឲ្យកម្ពុជាចិញ្ចឹមពលរដ្ឋប្រមាណជាង ៥លាននាក់។

ថ្លែងក្នុងសន្និសីទចក្ខុវិស័យរបស់ប្រទេសកម្ពុជាឆ្នាំ២០២២ ព្រឹកថ្ងៃទី៦ ខែតុលានេះ សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថាបញ្ហាសង្គ្រាមរុស្ស៊ីអ៊ុយក្រែន ហើយបន្ថែមលើនេះទៀតគឺបញ្ហាទណ្ឌកម្មបានបង្កទៅបញ្ហានៅទូទាំងពិភពលោក។

សម្ដេចតេជោ លើកឡើងថាដើម្បីជួយដល់ពលរដ្ឋដែលរងគ្រោះពីបញ្ហាអតិផរណានេះរដ្ឋាភិបាលក៏បានសម្រេចឲ្យមានទឹកប្រាក់ជំនួយសង្គមទៅដល់ពលរដ្ឋដែលរងគ្រោះនេះផងដែរ។

សម្ដេចថា៖ «យើងមិនអាចទុកឲ្យប្រជាពលរដ្ឋរបស់យើងរងគ្រោះដោយសារតែអតិផរណានោះទេ។ ដូច្នេះជាភាពតំណាងដែលយើងមានសល់ទុននៅក្នុងដៃមួយចំនួនដើម្បីអន្តរាគមន៍ជួយចំពោះប្រជាជនដែលរងផលប៉ះពាល់»។

សម្ដេចតេជោក៏បានប្រាប់ដល់ពលរដ្ឋដែលថាខ្លួនរងគ្រោះពីបញ្ហាអតិផរណា ឲ្យដាក់ពាក្យស្នើសុំទៅកាន់អាជ្ញាធរដើម្បីឲ្យអាជ្ញាធរមានសមត្ថកិច្ចចុះពិនិត្យវាយតម្លៃផ្ដល់កញ្ចប់ថវិកាជំនួយសង្គមនេះ។

គួរឱ្យដឹងផងដែរថាបច្ចុប្បន្នកម្ពុជាបានផ្ដល់សាច់ប្រាក់ជំនួយសង្គមជួយដល់ពលរដ្ឋដែលរងគ្រោះពីវិបត្តិនៃជំងឺកូវីដ-១៩ ប្រមាណជាង ៣លាននាក់ ដែលក្នុងមួយខែត្រូវចំណាយប៉ុន្មាន ៤០លានដុល្លារអាមេរិកសរុបមកដល់ពេលនេះរដ្ឋាភិបាលបានចំណាយថវិកាជួយដល់ប្រជាពលរដ្ឋអស់ប្រមាណ ៨០០លានដុល្លារអាមេរិករួចហើយ៕ 

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក