ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

រាជរដ្ឋាភិបាលបន្តផ្តល់ថវិកាជួយដល់គ្រួសារក្រីក្រ និងរងប៉ះពាល់ដោយសារវិបត្តិកូវីដ-១៩ ដល់ចុងឆ្នាំនេះ

ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចបន្តឧបត្ថម្ភសាច់ប្រាក់ដល់គ្រួសារក្រីក្រ និងគ្រួសារដែលងាយរងគ្រោះក្នុងបរិបទកូវីដ-១៩ រយៈពេល ៣ខែទៅមុខទៀត ពោលដល់ដំណាច់ឆ្នាំ២០២២។ ការសម្រេចចិត្តនេះធ្វើឡើងដោយសាររាជរដ្ឋាភិបាលមើលឃើញពីផលលំបាករបស់ពលរដ្ឋខណៈកម្ពុជានៅបន្តជំងឺរាតត្បាតសកលនេះនៅឡើយ។

ក្នុងសេចក្តីប្រកាសព័ត៌មានដែលចេញផ្សាយនៅថ្ងៃទី០៥ ខែតុលា រាជរដ្ឋាភិបាលបានកត់សម្គាល់ថាភាពមិនច្បាស់លាស់ដែលបណ្តាល មកពីការរីករាលដាលនៃជំងឺកូវីដ-១៩ ភាពតានតឹងផ្នែកភូមិសាស្ត្រនានា រួមទាំងសង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែន បានបណ្តាលឱ្យមាននិន្នាការកើនឡើងនៃថ្លៃទំនិញ និងម្ហូបអាហារលើទីផ្សារ ដែលប៉ះពាល់ដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋក្នុងគ្រួសារក្រីក្រ និងងាយរងហានិភ័យ។  

ក្រៅពីរាជរដ្ឋាភិបាលផ្តល់ថវិកាជួយបន្ទុកដល់គ្រួសារក្រីក្រ និងងាយរងគ្រោះ បច្ចុប្បន្នរាជរដ្ឋាភិបាលក៏បានផ្តល់ថវិកាជួយដល់កម្មករនិយោជិតក្នុងវិស័យទេសចរណ៍ដែលត្រូវបានព្យួរការងារផងដែរ។ 

នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន កាលពីជួបសំណេះសំណាលជាមួយពលរដ្ឋដែលផ្លាស់ទីរស់នៅតំបន់រុនតាឯកកាលពីថ្ងៃទី០១ ខែតុលា បានសម្រេចឱ្យពលរដ្ឋដែលមកស្នាក់នៅទីអាស្រ័យថ្មីនៅតំបន់រុនតាឯកជិត៨ពាន់គ្រួសារ ទាំងអស់ទទួលបានបណ្ណក្រីក្រកម្រិត១ ពោលមិនចាំបាច់គិតពីស្ថានភាពជីវភាព និងចំណូលនោះទេ៕

គូសរំលឹកថា រាជរដ្ឋាភិបាលបានចាប់ផ្តើមចំណាយថវិការបស់រដ្ឋក្នុងមួយខែប្រមាណ៤០លានដុល្លារជួយដល់ពលរដ្ឋក្រីក្រ និងពលរដ្ឋងាយរងគ្រោះក្នុងបរិបទកូវីដ-១៩ ដែលរយៈពេលជាង២ឆ្នាំមកនេះ កម្ពុជាបានចាយថវិកាអស់ប្រមាណ ៨០០លានដុល្លារអាម៉េរិក៕ 

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក