ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

គយនឹងធ្វើការជាមួយក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ទប់ស្កាត់ការលួចគេចពន្ធទូរសព្ទ

ភ្នំពេញ៖ អគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា និងសហការជាមួយក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ រួមគ្នាបង្រ្កាបការលួចនាំចូលទូរសព្ទ គ្រឿងអេឡិកត្រូនិក និងគ្រឿងក្រអូបនានា ដែលគេចពន្ធ។

កិច្ចសហការនេះ ត្រូវបានលោក គុណ ញឹម អគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាប្រាប់ឲ្យដឹងនៅក្នុងសន្និសីទសារព័ត៌មានស្តីពីលទ្ធផលនៃការប្រមូលពន្ធអាករមានស្រាប់ក្នុងប្រទេស នាព្រឹកថ្ងៃទី០៥ ខែតុលា។

លោក គុណ ញឹម បានបញ្ជាក់ថា ទៅមុខទៀត អគ្គនាយកដ្ឋានគយ និងក្រសួងប្រៃសណីយ៍នឹងរួមគ្នាធ្វើយ៉ាងណាទប់ស្កាត់ការលួចនាំចូល និងប្រើប្រាស់ទូរសព្ទគេចពន្ធ។ លោកថ្លែងថា៖«ទៅមុខទៀត យើងមិនដឹងពេលណាទេ តែក្រសួងប្រៃសណីយ៍មានគោលដៅមមួយក្នុងការកំណត់ថា ទូរសព្ទដែលនាំចូល ទាល់តែបង់ពន្ធត្រឹមត្រូវ ទើបអាចភ្ជាប់បណ្តោញជាមួយប្រតិបត្តិករទូរសព្ទចល័តបាន ហើយប្រសិនទូរសព្ទមិនបានបង់ពន្ធអាករទេ ភ្ជាប់ប្រព័ន្ធទូរសព្ទចល័តគឺអត់ដើរ។ អាចប្រើបានតែកាមេរ៉ា ហើយបើប្រើប្រាស់ស៊ីម គឺទាល់តែចុះឈ្មោះលេខទូរសព្ទជាមួយនឹងក្រសួងប្រៃសណីយ៍ ហើយក្រសួងនឹងផ្តល់ឲ្យប្រតិបត្តិករទូរសព្ទចល័តទើបអាចប្រើប្រាស់បាន»

លោក គុណ ញឹម បានលើកឡើងថា គយចាប់ផ្តើមពង្រឹងលើកិច្ចការងារនេះដើម្បីសំដៅលើការគ្រប់គ្រងទំនិញនាំចូលឲ្យស្របតាមច្បាប់ដែលបានកំណត់។ បើតាមអគ្គនាយកដ្ឋានគយ រាល់ទំនិញដែលនាំចូល គឺត្រូវតែសុំការអនុញ្ញាតពីក្រសួងពាក់ព័ន្ធជាមុន ហើយក៏ត្រូវឆ្លងកាត់ការត្រួតពិនិត្យជាមុនពីអាជ្ញាធរជំនាញ។ ជាពិសេសត្រួតពិនិត្យលើទំនិញដែលនាំចូលផ្តាច់មុខ៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក