
BREAKING NEWS: កម្ពុជាប្រកាសករណីរកឃើញវិជ្ជមានថ្មីវីរ៉ុសកូវីដ-១៩ នៅថ្ងៃសៅរ៍ ទី២៦ ខែមិថុនា ឆ្នាំ២០២១
ភ្នំពេញ: កម្ពុជារកឃើញករណីឆ្លងមេរោគកូវីដ-១៩ ចំនួន ៧៤៥ករណីថ្មី ក្នុងនោះករណីនាំចូលថ្មី ៦២ករណី ខណៈអ្នកជំងឺ ៦៧០នាក់ បានជាសះស្បើយ និងស្លាប់ថ្មីចំនួន១៤នាក់។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល នៅថ្ងៃសៅរ៍ ទី២៦ ខែមិថុនា ឆ្នាំ២០២១។
គិតត្រឹមថ្ងៃសៅរ៍នេះ កម្ពុជាបានរកឃើញករណីឆ្លងសរុបចំនួន ៤៦.៨១០នាក់, ស្លាប់ដោយសារកូវីដ-១៩ សរុបចំនួន ៥២៣នាក់, ព្យាបាលជាសះស្បើយបានសរុបចំនួន ៤១.៤៣៩នាក់ និងសរុបករណីនាំចូលពីក្រៅប្រទេស ២,១០០ករណី៕