ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

កាកបាទក្រហមកម្ពុជាផ្តល់ថវិកា ២០លានរៀលដល់គ្រួសារនៃសពរបស់យោធិនពីររូបដែលពលិកម្មជួយក្មេងលង់ទឹក

ភ្នំពេញ៖ ថវិកាចំនួន ២០លានរៀល និងគ្រឿងឧបភោគបរិភាគមួយចំនួនរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ត្រូវបានលោក អ៊ុយ សំអាត នាយកដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយកាកបាទក្រហមកម្ពុជានាថ្ងៃទី០៤ ខែតុលា ប្រគល់ជូនដល់គ្រួសារនៃសពរបស់យោធិនចំនួន ២រូបដែលបានពលីដើម្បីជួយសង្គ្រោះក្មេងលង់ទឹកឲ្យរួចផុតពីជីវិតកាលពីថ្ងៃទី៣០ ខែកញ្ញា ចំណុចអាងអង្ក្រង ឃុំគោគមន ស្រុកបន្ទាយអំពិល ខេត្តឧត្ដរមានជ័យ។

ឆ្លៀតក្នុងឱកាសផ្តល់អំណោយដល់គ្រួសារនៃសព លោក អ៊ុយ សំអាត នាយកដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយកាកបាទក្រហមកម្ពុជា ក៏បានពាំនាំសាររំលែកទុក្ខរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនក្រុមគ្រួសារសព និងសូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំជាទីបំផុត ប្រកបដោយក្តីអាឡោះអាល័យ។

ក្នុងសាររំលែកទុក្ខនោះ សម្តេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានរៀបរាប់ថា មរណភាព អនុសេនីយ៍ឯក ឈន ស៊ីដេត និងអនុសេនីយ៍ឯក វ៉ាន់ ថុល គឺជាការបាត់បង់នូវកូនប្រុសជាទីស្រឡាញ់ប្រកបដោយកតញ្ញុតាធម៌ចំពោះ ឪពុក ម្តាយ ប៉ុណ្ណោះទេ តែក៏ជាការបាត់បង់វីរៈយុទ្ធជនក្នុងវិស័យកងទ័ពពីររូបដ៏អង់អាចក្លាហាន ដែលខិតខំប្រឹងប្រែងជួយសង្រ្គោះជីវិតក្មេងប្រុសលង់ទឹក រហូតបាត់បង់អាយុជីវិតផ្ទាល់ខ្លួន ក្នុងពេលបំពេញភារកិច្ច ដើម្បីបុព្វហេតុការពារប្រជាជន និងប្រទេសជាតិ។

ទាំងកាកបាទក្រហមកម្ពុជា និងថ្នាក់ដឹកនាំ មន្ត្រី យុវជន អ្នកស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជាទាំងអស់ សូមឧទ្ទិសបួងសួងសុំដួងវិញ្ញាណក្ខន្ធ អនុសេនីយ៍ឯក ឈន ស៊ីដេត និងអនុសេនីយ៍ឯក វ៉ាន់ ថុល បានចាប់កំណើតក្នុងសុគតិភព កុំបីឃ្លៀងឃ្លាតឡើយ។

គូសបញ្ជាក់ថា យោធិនចំនួន ២រូបដែលបានស្លាប់ក្នុងបេសកម្មជួយសង្រ្គោះក្មេងប្រុសចំនួន ២រូបកាលពីចុងខែកញ្ញាកន្លងមក ត្រូវបាននាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ នាថ្ងៃទី០៣ ខែតុលា ដំឡើងឋានន្តរសក្តិជាអនុសេនីយ៍ឯក ដើម្បីជាការតបស្នងដល់ការលះបង់របស់យោធិនទាំងពីររូបនោះ។

ការបង់បាត់វីរភាពដ៏អង់អាចរបស់យោធិនចំនួន ២រូបនោះ គឺធ្វើឲ្យថ្នាក់ដឹកនាំ និងមហាជនបង្ហាញការសោកស្តាយ និងកោតសរសើរជាខ្លាំង។ មន្ត្រីថ្នាក់ដឹកនាំមួយចំនួន ដូចជាលោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានចូលបុណ្យដល់គ្រួសារនៃសព ដោយគ្រួសារនៃសពនីមួយៗទទួលបានថវិកាចំនួន ១០លានរៀល ហើយក៏មានមហាជនចូលបុណ្យជាច្រើនផងដែរ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក