ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីធ្វើឱ្យប៉ះពាល់ដល់ចំណូលពន្ធគយជិត ៤០០លានដុល្លារក្នុងមួយឆ្នាំ

ភ្នំពេញ៖ អគ្គនាយកគយនិងរដ្ឋាករ លោក គន់ ញឹម ឱ្យដឹងថាចំណូលពន្ធគយអាចបាត់បង់ចន្លោះពី ៣៧០លានដុល្លារ ដល់ ៤០០លានដុល្លារក្នុងមួយឆ្នាំដោយសារកិច្ចព្រមពៀងពាណិជ្ជកម្មសេរី តែទោះជាយ៉ាងណាលោកថាកិច្ចព្រមព្រៀងនេះបានផ្ដល់ប្រយោជន៍មកកម្ពុជាវិញច្រើនផងដែរទាំងពេលនេះ និងថ្ងៃអនាគត។

ថ្លែងក្នុងសន្នីសិទសារព័ត៌មាន ព្រឹកថ្ងៃពុធ ទី៥ ខែតុលា នៅស្នាក់ការកណ្ដាលអគ្គនាយកដ្ឋានគយ លោក គន់ ញឹម បានបញ្ជាក់ថាដើម្បីប៉ះប៉ូវនឹងការខាតបង់នេះ រាជរដ្ឋាភិបាលអាចពិចារណាក្នុងការកែសម្រួលអាត្រាពន្ធអាករ ជាពិសេសអាការពិសេសដើម្បីជួយរក្សានូវចំណូលពន្ធគយដែលបានបាត់បង់ដោយសារកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនេះ។

លោកថា៖ «មែនទែនទៅអាចវិសាលភាពនៃការអនុវត្តន៍ FTA វាកាន់តែរីកធំទៅ ហើយអត្រាអនុគ្រោះក៏វាធ្លាក់មកសូន្យកាន់តែច្រើនដែរ។ អញ្ចឹងហើយទៅថ្ងៃខាងមុខ យើងបាត់ចន្លោះអាចថាពី ៣៧០ ទៅ ៤០០លានដុល្លារក្នុងមួយឆ្នាំ»។

បច្ចុប្បន្នកម្ពុជាសម្រេចបាននូវតំបន់ពាណិជ្ជកម្មសេរីអាស៊ាន (AFTA) កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយចិន កូរ៉េ និងដើមឆ្នាំនេះក៏បានចូលជាសមាជិកនៃភាពជាដៃគូសេដ្ឋកិច្ចទូលំទូលាយក្នុងតំបន់ (RCEP) ផងដែរ។

ទោះជាមានការខាត់បង់ខ្លះក្ដីដោយសារពាណិជ្ជកម្មសេរីនេះ តែលោក គន់ ញឹម យល់ថានៅថ្ងៃអនាគតកម្ពុជានឹងទទួលបានផលចំណេញឡើងវិញ។

លោកថា៖ «កិច្ចព្រមពៀងពាណិជ្ជកម្មគឺមិនមែនតែដើម្បីពាណិជ្ជកម្មតែមួយមុខទេ។ គឺដើម្បីវិនិយោគ ព្រោះប្រទេសមួយៗបើសិនជាមានឧត្តមភាពប្រៀបធៀបថ្លៃពលកម្ម ថ្លៃអគ្គិសនី ថ្លៃឡូជីស្ទិកទាប គឺគេនឹងមកវិនិយោគហើយ ដល់ហើយបានទំនិញមកបានគេនាំចេញទៅណាមកណាទៀតដែលជាទំនិញរបស់កម្ពុជា មាន Origin ពីកម្ពុជា។ ខ្ញុំថានេះជាទស្សនៈវែងឆ្ងាយរបស់កម្ពុជាយើងមានសក្កានុពល»។

លោកបន្ថែមថា៖ «ដែលគេប្រើប្រាស់កម្ពុជាជាកន្លែងផលិត អាចថាថ្លៃពលកម្មអាចទទួលយកបានបន្ទាប់មកទៀតគឺយើងមានទីផ្សារធំជាងក្របខណ្ឌ FTA ទៅទៀត។ អាចធ្វើពាណិជ្ជកម្មផលិតបានក្រោមក្របខណ្ឌ FTA ផង ហើយក៏អាចធ្វើពាណិជ្ជកម្មក្រោមក្របខណ្ឌ EBA និង Generalized System of Preferences ដែលប្រទេសអភិវឌ្ឍន៍ផ្ដល់ឱ្យយើងដែរមាន អាមេរិក ជប៉ុន អង់គ្លេស និង EU ជាដើម»។

ថ្លែងក្នុងពិធីចែកសញ្ញាបត្រដល់និស្សិតវិទ្យាសា្ថនវ៉ាន់ដា កាលពីព្រឹកថ្ងៃទី០៣ ខែតុលា នាយករដ្ឋមន្ត្រី សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា ការថយចុះនៃចំនូលពន្ធគយ និងការកើនឡើងនៃចំណូលពន្ធដារ បានបង្ហាញពីការអភិវឌ្ឍន៍នៃប្រទេស។

សម្ដេចតេជោមានប្រសាសន៍ថា៖ «ពន្ធគយត្រូវតែធ្លាក់ យើងស្ថិតនៅក្នុងក្របខណ្ឌតំបន់ពាណិជ្ជកម្មសេរីរវាងអាស៊ាន យើងមានកិច្ចព្រមព្រៀងភាពជាដៃគូគ្រប់ជ្រុងជ្រោយសេដ្ឋកិច្ចក្នុងតំបន់ (អាសិប) បន្ថែមលើនោះយើង យើងកិច្ចព្រមព្រៀងពាណិជ្ជសេរីដោយឡែកជាមួយចិន និងកូរ៉េខាងត្បូង ដែលការនាំចេញនាំចូលទៅវិញទៅមក គឺអត់មានការបង់ពន្ធ អីចឹងពន្ធគយត្រូវកាត់បន្ថយជាបណ្តើរៗ ប៉ុន្តែចំណូលផ្ទៃក្នុងត្រូវតែបានកើន»។

បើតាមសម្ដេចតេជោ ហ៊ុន សែន ក្នុងរយៈពេល៩ខែ នៃឆ្នាំ២០២២ កម្ពុជាប្រមូលចំណូលពន្ធដារបានជិត៣ពាន់លានដុល្លារអាមេរិក ស្មើនឹង៩៥ភាគរយនៃផែនការ ខណៈចំណូលពន្ធគយដែលត្រូវបានអគ្គនាយកគយឱ្យដឹងថាក្នុងរយៈពេល ៩ខែនេះគយប្រមូលពន្ធបានជាង ២ ០២២លានដុល្លារ ស្មើនឹង ៧៨,៦១%៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក