ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បន្តជួបពិភាក្សាការងារជាមួយមេបញ្ជាការកងទ័ពជើងគោកហ្វីលីពីននៅអូស្ត្រាលី

ភ្នំពេញ៖ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានបន្តជួបពិភាក្សាការងារជាមួយ ឧត្តមសេនីយ៍ឯក ROMEO S BRAWNER JUNIOR មេបញ្ជាការកងទ័ពជើងគោកហ្វីលីពីន នាថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២២ ក្នុងឱកាសនៃដំណើរបំពេញទស្សនកិច្ច និងចូលរួមពិព័រណ៌ការពារដែនគោកអន្តរជាតិ (Land Forces International Land Defence Exposition) នៅទីក្រុងប្រ៊ីសបិន ក្នុងប្រទេសអូស្ត្រាលី។

ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការល្អ ដែលមានកន្លងមករវាងកងទ័ពជើងគោក នៃប្រទេសទាំងពីរ។ ជាពិសេសការសម្រេចបាននូវលទ្ធផលជាក់ស្តែងនៃកិច្ចសហការរវាងអង្គភាពចំណុះកងទ័ពទាំងពីរ និងការហ្វឹកហ្វឺនបណ្តុះបណ្តាលធនធានមនុស្ស។ ជាមួយគ្នានេះដែរ លោកឧត្តមសនីយ៍ ក៏បានលើកឡើងអំពីគោលគំនិតក្នុងការពង្រីកកិច្ចសហប្រតិបត្តិការបន្ថែមទៀតនាពេលអនាគត។

ជាការឆ្លើយតប ឧត្តមសេនីយ៍ឯក ROMEO S BRAWNER JUNIOR បានឯកភាពចំពោះការវាយតម្លៃរបស់ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត លើកិច្ចសហប្រតិបត្តិការកន្លងមក ព្រមទាំងបានបញ្ជាក់ការគាំទ្រចំពោះគោលគំនិតក្នុងការពង្រឹង និងពង្រីកទំនាក់ទំនងកងទ័ពទាំងពីរបន្ថែមទៀតនៅពេលអនាគត។

មេបញ្ជាការកងទ័ពជើងគោកនៃប្រទេសទាំងពីរ ក៏បានចែករំលែកអំពីបទពិសោធន៍ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ដូចជាការដាក់ចេញនូវវិធានការផ្សេងៗ និងការចូលរួមរបស់កងទ័ពក្នុងយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩។

ក្នុងឱកាសលោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ទស្សនកិច្ចនៅប្រទេសអូស្រា្តលី លោកក៏បានជួបពិភាក្សាការងារជាមួយនឹងលោកឧត្តមសេនីយ៍ឯក Simon Stuart មេបញ្ជាការកងទ័ពជើងគោកអូស្ត្រាលីកាលពីថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២២ផងដែរ។

ក្នុងជំនួបនេះ សមភាគីទាំងពីរបានពិភាក្សាអំពីកិច្ចសហប្រតិបត្តិការទ្វេភាគីកន្លងមក និងបានឯកភាពគ្នាអំពីសារៈសំខាន់នៃគំនិតផ្តួចផ្តើមក្នុងការបង្កើនទំនាក់ទំនងរវាងកងទ័ពជើងគោក នៃប្រទេសទាំងពីរសម្រាប់ពេលអនាគត៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក