ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

គយត្រៀមសុំគោលការណ៍ពន្យារពេលបង់ពន្ធអាករចំពោះរថយន្តចង្កូតស្តាំមានស្រាប់

ភ្នំពេញ៖ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា លោក គុណ ញឹម បានថ្លែងក្នុងសន្និសីទសារព័ត៌មានស្តីពីលទ្ធផលនៃការប្រមូលពន្ធអាករមានស្រាប់ក្នុងប្រទេស នាព្រឹកថ្ងៃទី០៥ ខែតុលា គយកំពុងតែស្នើសុំគោលការណ៍ពីរាជរដ្ឋាភិបាលក្នុងការពន្យារពេលបង់ពន្ធអាករចំពោះរថយន្តចង្កូតស្តាំដែលមានស្រាប់នៅកម្ពុជា ខណៈថ្ងៃទី០៨ ខែតុលា ជាថ្ងៃឱសានវាទ។ ប៉ុន្តែសម្រាប់តែរថយន្តចង្កូតស្តាំដែលបានចុះបញ្ជីនៅគយតែប៉ុណ្ណោះ។

លោក គុណ ញឹម បានថ្លែងថា៖ «យើងគ្រោងលើកសំណើរជូនថ្នាក់ដឹកនាំពិនិត្យ និងសម្រេចក្នុងការពន្យារពេល។ រយៈពេលប៉ុន្មានយើងនឹងសុំមតិយោបល់។ យើងបានគិតគូរល្អិតល្អន់ដែរអំពីស្ថានភាព និងមូលហេតុដែលថ្នាក់ដឹកនាំគយស្នើសំណើសុំពន្យារនេះ»

អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា បានលើកសំណើនេះដោយមើលឃើញពីផលលំបាករបស់ម្ចាស់រថយន្តចង្កូតស្តាំ។ លោកបាននិយាយដូច្នេះថា៖ «រដូវភ្លៀងយើងបានដឹងទាំងអស់គ្នាហើយ ការដ្ឋានដី គឺធ្លាក់ចុះអាជីវកម្ម ដែលមិនអាចយកមកដើម្បីប្រើប្រាស់បង់ពន្ធអាករទេ»

លោក គុណ ញឹម បានបញ្ជាក់ថា ការស្នើសុំអនុគ្រោះនេះ គឺដើម្បីឲ្យម្ចាស់រថយន្តចង្កូតស្តាំដែលបានចុះបញ្ជីរួច ហើយមិនទាន់មកបង់ពន្ធអាករ អាចមានលទ្ធភាពសន្សំថវិកាយកមកបង់ពន្ធអាករ។

បើតាមលោក គុណ ញឹម គិតត្រឹមល្ងាចថ្ងៃទី៤ ខែតុលា មានរថយន្តចង្កូតស្តាំគ្មានពន្ធមានស្រាប់នៅកម្ពុជាចំនួន ៥ ៩៧៦គ្រឿងដែលបានមកបំពេញកាតព្វកិច្ចពន្ធ និងអាករ ក្នុងចំណោមរថយន្តចង្កូតស្តាំមានស្រាប់សរុបចំនួនជិត១ម៉ឺនគ្រឿងដែលបានចុះបញ្ជី។ ចំណូលដែលបានមកពីការប្រមូលពន្ធអាកររថយន្តចង្កូតស្តាំជិត ៦ពាន់គ្រឿងនេះមានចំនួនជិត ២០លានដុល្លារអាម៉េរិក។

អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជាបានបញ្ជាក់ថា រថយន្តចង្កូតស្តាំ ភាគច្រើនជាប្រភេទរថយន្តដឹកទំនិញ ក្នុងនោះមានជាប្រភេទរថយន្តដឹកដី ដីគ្រួស និងដឹកដីខ្សាច់ដែលផលិតតាំងពីឆ្នាំ១៩៩០ មកម៉្លេះ។

បើតាមលោក គុណ ញឹម បច្ចុប្បន្នមន្ត្រីគយបាបទប់ស្កាត់ការនាំចូលរថយន្តចង្កូតស្តាំនៅតាមព្រំដែនបានល្អប្រសើរ ដោយពុំមានករណីនាំចូលដូចមុនទៀតទេ។ លោកថា បើរកឃើញរថយន្តចង្កូតស្តាំលួចនាំចូលមកកម្ពុជា នោះអាជ្ញាធរនឹងដកហូតភ្លាម។

គូសបញ្ជាក់ថា រាជរដ្ឋាភិបាលបានអនុគ្រោះ និងពន្យារពេលបង់ពន្ធ និងអាករលើរថយន្តគ្មានពន្ធមានស្រាប់ជាច្រើនលើកមកហើយ។ គួររំលឹកថា ក្នុងពិធីសំណេះសំណាលជាមួយគណៈប្រតិភូកីឡាអាស៊ានប៉ារ៉ាហ្គេមនៅថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២២ សម្តេចតេជោ ហ៊ុន សែន បានសម្រេចអនុញ្ញាតឲ្យរថយន្តចង្កូតស្តាំដែលមានស្រាប់នៅកម្ពុជាមិនចាំដូរចង្កូតឆ្វេងឡើយ ប៉ុន្តែត្រូវតែមកបំពេញកាតព្វកិច្ចបង់ពន្ធ និងអាករ។ ដោយឡែកសម្រាប់រថយន្តចង្កូតស្តាំដែលនាំចូលថ្មី សម្តេចបញ្ជាឲ្យរឹបអូស៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក