ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

អាជ្ញាធរខេត្តបាត់ដំបងណែនាំឲ្យពលរដ្ឋប្រុងប្រយ័ត្ន ខណៈកម្ពស់ទឹកស្ទឹងសង្កែហក់ឡើង

ភ្នំពេញ៖ អាជ្ញាធរខេត្តបាត់ដំបងបានណែនាំឲ្យពលរដ្ឋបង្កើនការប្រុងប្រយ័ត្ន ជាពិសេសមនុស្សចាស់ជរា ជនមានពិការភាព និងកុមារតូចៗ ខណៈកម្ពស់ទឹកនៅដងស្ទឹងសង្កែបន្តហក់ឡើងដល់ ១៤,៦០ម៉ែត្រ បើគិតត្រឹមព្រឹកនេះទឹកស្ទឹងសង្កែបានច្រាលលិចផ្លូវក្នុងក្រុងបាត់ដំបងហើយ។

លោក សុខ លូ អភិបាលខេត្តបាត់ដំបងបានសរសេរក្នុងផេករបស់ខ្លួននៅព្រឹកនេះថា បើមិនមានភ្លៀងធ្លាក់ច្រើននៅផ្នែកខាងលើបន្តទៀតទេ ជំនន់ទឹកក្នុងក្រុងនឹងឆាប់ស្រកទៅវិញ។

បើតាមលោក សុខ លូ ផ្លូវមួយចំនួនក្នុងខេត្តបាត់ដំបងរងការខូចខាតដោយសាររងគ្រោះទឹកជំនន់កន្លងមកនេះ។ ក្រោយទឹកស្រកទៅវិញ អាជ្ញាធរខេត្តក៏បានបិទស៊ីម៉ងត៍ជាបណ្តោះអាសន្នត្រង់ផ្លូវសំបុកមាន់។ បន្ទាប់ពីអាកាសធាតុអំណោយផលវិញ អាជ្ញាធរខេត្តនឹងបន្តជួសជុលទៅតាមទំហំថវិកាដែលខេត្តមាន។

លោក ផេង សិទ្ធី អភិបាលក្រុងបាត់ដំបងដែលបានដឹកនាំក្រុមការងាររដ្ឋក្រុងនិងរដ្ឋបាលសង្កាត់អូរម៉ាល់ បានចុះពិនិត្យទឹកលិចស្រែ ដោយជំនន់ទឹកភ្លៀងនៃផ្នែកខាងលើ នាថ្ងៃទី០៣ ខែតុលា បានបញ្ជាក់ថា ក្រុមការងារកំពុងរកវិធីទម្លាក់ទឹកទៅតាមប្រឡាយផ្នែកខ្លះនៃស្រុកថ្មគោល ដើម្បីបញ្ជៀសការជន់លិច។

បើតាមអភិបាលក្រុងបាត់ដំបង ស្ថានភាពទឹកជំនន់បានធ្វើឲ្យប៉ះពាល់ដល់ស្រែចម្ការរបស់ពលរដ្ឋចំនួនជាង ២ពាន់ហិកតា៕  

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក