ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

នាយករដ្ឋមន្ត្រីជំរុញឱ្យមានកិច្ចសហប្រតិបត្តិការលើវិស័យសុខាភិបាលជាមួយប្រទេសគុយបា

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានស្នើដល់ប្រទេសគុយបាធ្វើកិច្ចសហការលើវិស័យសុខាភិបាលជាមួយកម្ពុជា ដើម្បីជំរុញការយកចិត្តទុកលើសុមាលភាពប្រជាពលរដ្ឋបន្ថែមទៀត ក្រោយពីនាយករដ្ឋមន្ត្រីគុយបាលោក Manuel Marrero Cruz ជម្រាបពីការរីកចំរើននៃវិស័យសុខាភិបាលគុយបាក្នុងការប្រយុទ្ធនឹងកូវីដ-១៩។

ថ្លែងប្រាប់អ្នកសារព័ត៌មាននៅល្ងាចថ្ងៃអង្គារ៍ ទី៤ ខែតុលានេះ ជំនួយការនាយករដ្ឋមន្ត្រី លោក អ៊ាង សុផ្លលែត បានឱ្យដឹងថា ក្នុងជំនួបជាងមួយម៉ោងរវាងនាយករដ្ឋមន្ត្រីទាំងពីរភាគីទាំងពីរបានពិភាក្សាលើទំនាក់ទំនងនៃប្រទេសទាំងពីរ ជាពិសេសលើកឡើងពីការប្រយុទ្ធប្រឆាំងនឹងជំងឺក្នុងប្រទេសផងដែរដោយភាគីគុយបា បញ្ជាក់ថាប្រទេសនេះបានប្រើប្រាស់វ៉ាក់សាំងដែលផលិតដោយខ្លួនឯងហើយជាលទ្ធផលគឺការគ្រប់គ្រងកូវីដ-១៩ មានភាពល្អប្រសើរ។

គួរឱ្យដឹងផងដែរថាប្រទេសគុយបា ជាប្រទេសមួយដែលមានការរីកចម្រើនផ្នែកវិជ្ជសាស្ត្រ ដែលប្រទេសនេះបានសម្រេចជោគជ័យក្នុងការផលិតវ៉ាក់សាំងមួយចំនួនក្នុងនោះមានទាំងវ៉ាក់សាំងការពារជំងឺមហារីកនិងទឹកនោមផ្អែម។

ក្នុងដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រី សម្ដេចតេជោ ហ៊ុន សែន ទៅកាន់ប្រទេសគុយបាកាលពីចុងខែកញ្ញា សម្ដេចបានបានបញ្ជាឲ្យរដ្ឋមន្ត្រីក្រសួងសុខាភិបាល លោក ម៉ម ប៊ុនហេង ធ្វើការទំនាក់ទំនងជាមួយនឹងមជ្ឈមណ្ឌលវិស្វកម្មហ្សេន និងជីវបច្ចេកវិទ្យាប្រទេសគុយបា ដើម្បីសហការនាំចូល ឬផលិតវ៉ាក់សាំងការពារជំងឺមហារីកនិងទឹកនោមផ្អែមមកកាន់កម្ពុជាផងដែរ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក