វត្ថុបុរាណខ្មែរចំនួន១៤វត្ថុ បានប្រគល់មកដល់សារមន្ទីរជាតិកម្ពុជាហើយ នារសៀលនេះ | ក្រុមហ៊ុនអាល្លឺម៉ង់មួយនៅវៀតណាមកំពុងពិនិត្យលទ្ធភាពមកវិនិយោគនៅកម្ពុជា | គម្រោងស្តារ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤ សម្រេចបានជាង៥០% គ្រោងបញ្ចប់នៅចុងឆ្នាំ២០២៦ | នាយករដ្ឋមន្ត្រី ទទួលជួបអគ្គលេខាធិកាអង្គការសហប្រជាជាតិទទួលបន្ទុករក្សាសន្តិភាព Jean-Pierre Lacroix នៅវិមានសន្តិភាព | BREAKING: ផ្ទុះករណីជំងឺផ្ដាសាយបក្សីលើក្មេងប្រុស អាយុ ៣ឆ្នាំនៅខេត្តតាកែវ | កម្ពុជា-ជប៉ុន ប្ដេជ្ញាបន្តកិច្ចសហប្រតិបត្តិការទ្វេភាគី និងពហុភាគីដើម្បីសន្ដិភាព និងវិបុលភាពក្នុងតំបន់ | សម្តេចប្រធានព្រឹទ្ធសភា ពង្រឹងទំនាក់ទំនងកម្ពុជា-ជប៉ុន ក្នុងដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីការបរទេសជប៉ុន |

រដ្ឋមន្ត្រីក្រសួងការងារស្នើឱ្យស្ថាប័នពាក់ព័ន្ធពិនិត្យលទ្ធភាពក្នុងការលុបបំបាត់ការប្រើប្រាស់អាសបេស្តុស

ភ្នំពេញ៖ រដ្ឋាភិបាលកម្ពុជា ស្នើឱ្យក្រសួងនិងស្ថាប័នពាក់ព័ន្ធពិនិត្យលទ្ធភាពនិងរៀបចំនូវបទបញ្ជាផ្ទៃក្នុងចាំបាច់ ដើម្បីឈានទៅលុបបំបាត់ការប្រើប្រាស់អាសបេស្តុស ក្រោយរកឃើញពីហានិភ័យនិងផលប៉ះពាល់របស់វា។

ថ្លែងក្នុងពិធីផ្សព្វផ្សាយកម្រងព័ត៌មានជាតិ កាលពីព្រឹកថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២២ នៅសណ្ឋាគារភ្នំពេញ ស្តីពីបច្ចុប្បន្នភាពនៃសារធាតុអាសបេស្តុសនៅកម្ពុជា រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ លោក អ៊ិត សំហេង បានជំរុញឱ្យក្រុមការងារ ពង្រីកវិសាលភាពបណ្តុះបណ្តាល ផ្សព្វផ្សាយចំណេះដឹងដល់និយោជក កម្មករនិយោជិត និងប្រជាពលរដ្ឋអំពីហានិភ័យដែលបង្កឡើងដោយសារធាតុអាសបេស្តុស។

ក្នុងនោះ លោក អ៊ិត សំហេង

បានស្នើឱ្យស្ថាប័នពាក់ព័ន្ធពិនិត្យលទ្ធភាពនិងរៀបចំនូវបទប្បញ្ញត្តិចាំបាច់ដែលគាំទ្រដល់ការអនុវត្តដើម្បីឱ្យកម្ពុជាឈានទៅលុបបំបាត់ការប្រើប្រាស់អាសបេស្តុស នាពេលអនាគត ក៏ដូចជាការរៀបចំឱ្យមានផែនទីបង្ហាញផ្លូវដើម្បីធ្វើការឆ្លើយតបទៅនឹងការទប់ស្កាត់ការប្រើ

ប្រាស់សារធាតុអាសបេស្តុសនៅកម្ពុជា។

គួរឱ្យដឹងថា ពិធីផ្សព្វផ្សាយនេះ បាន រៀបចំឡើងដោយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្រោមកិច្ចសហការ និងឧបត្ថម្ភរួមគ្នារបស់អង្គការអាហ្វីដា និងអង្គការ ILO/Japan តាមរយៈគម្រោងលើកកម្ពស់ ស្តង់ដាសុខភាព និងសុវត្ថិភាពការងារក្នុងវិស័យសំណង់នៅកម្ពុជា។

ជាមួយគ្នានេះ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ លោក អ៊ិត សំហេង បានធ្វើការវាយតម្លៃខ្ពស់ចំពោះការរៀបចំដឹកនាំ និងការចូលរួមយ៉ាងសកម្ម ប្រកបដោយស្មារតីសហការ និងការទទួលខុសត្រូវខ្ពស់។

លោក ឱ្យដឹងបន្ថែមថា ជាពិសេសគឺការរៀបចំចេញជាសៀវភៅកម្រងព័ត៌មានជាតិស្តីពី សារធាតុអាសបេសស្តុសជាលើកទី២នេះសម្រាប់គ្រប់គ្រងធនធានព័ត៌មានស្តីពីសារធាតុអាសបេស្តុសនៅកម្ពុជា។

លោក អ៊ិត សំហេង បញ្ជាក់ថាការរៀបចំចេញជាសៀវភៅកម្រងព័ត៌មានជាតិស្ដីពីសារធាតុអាសបេសស្តុសនេះ គឺដើម្បីជូនជាព័ត៌មានពីការអភិវឌ្ឍគោលនយោបាយ ការកំណត់បញ្ហាប្រឈមនៅកន្លែងធ្វើការ ក៏ដូចជាកំណត់សកម្មភាពអាទិភាពសំដៅកាត់បន្ថយការប៉ះពាល់នៃសរសៃអាសបេស្តុសមកលើសុខភាពមនុស្ស និងកាត់បន្ថយហានិភ័យនានាចំពោះកម្មករនិយោជិត។

ទន្ទឹមនេះ លោកបានថ្លែងអំណរគុណចំពោះក្រុមការងារកសាងកម្រងព័ត៌មានជាតិ ស្តីពីសារធាតុអាសបេស្តុសនៃព្រះរាជាណាចក្រកម្ពុជា ដែលបានខិតខំប្រឹងប្រែង ប្រមូល ផ្តល់ទិន្នន័យព័ត៌មាន និងរបាយការណ៍នានាពីក្រសួងស្ថាប័នពាក់ព័ន្ធ ដែលបានចុះធ្វើការអង្កេតលើក្រុមហ៊ុនវិស័យសំណង់ដោយផ្ទាល់។

យ៉ាងណាមិញ អ្នកសម្របសម្រួលថ្នាក់ជាតិអង្គការ ILO ប្រចាំកម្ពុជា លោក ទុន សោភ័ណ ក៏បានសម្តែងការអបអរសាទរដល់រដា្ឋភិបាលកម្ពុជា ចំពោះការសម្រេចបាននូវសមិទ្ធផលថ្មីមួយទៀត គឺសៀវភៅកម្រងព័ត៌មានជាតិស្តីពី សារធាតុអាសបេសស្តុស ជាលើកទី២ ដែលបានដាក់ឲ្យផ្សព្វផ្សាយ និងប្រើប្រាស់ចាប់ពីថ្ងៃនេះទៅ។

ក្នុងនោះ លោក ទុន សោភ័ណ បានបន្ថែមថា តាមរយៈនេះវាបានបង្ហាញពីការខិតខំប្រឹងប្រែងរួមគ្នា របស់ក្រុមការងារ កសាងកម្រងព័ត៌មានជាតិ ស្តីពីសារធាតុអាសបេស្តុសនៃព្រះរាជាណាចក្រកម្ពុជា ដែលកម្រងព័ត៌មាននេះ នឹងធ្វើឲ្យអ្នកពាក់ព័ន្ធអាចកំណត់បាននូវអាទិភាព ដើម្បីទប់ស្កាត់ និងឈានទៅលុបបំបាត់ការប្រើប្រាស់នូវសារធាតុអាសបេសស្តុសនៅកន្លែងធ្វើការ។

ចំណែកឯកអគ្គរាជទូតអូស្រ្តាលីប្រចាំនៅកម្ពុជា លោក Pablo Kang បានលើកឡើងថា សារធាតុអាសបេស្តុសពិតជាបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សុខភាពមនុស្សដូចជា បង្កឲ្យកើតមានជំងឺមហារីកសួត និងបំពង់ក តាមរយៈការប្រើប្រាស់របស់របរផ្សេងៗដោយមិនដឹងខ្លួន។

លោកបានបញ្ជាក់ថា ខណៈមនុស្សមួយចំនួនបានអះអាងថា ការប្រើប្រាស់សារធាតុនេះមិនធ្វើឲ្យប៉ះពាល់ដល់សុខភាពនោះទេ ប៉ុន្តែលោកថា ការពិតវាផ្ទុយស្រឡះពីការគិតរបស់ពួកគាត់។

លោកឱ្យដឹងបន្ថែមថា តាមរយៈកម្មវិធីផ្សព្វផ្សាយក្នុងថ្ងៃនេះ នឹងជំរុញឲ្យអ្នកចូលរួមទាំងអស់យកចិត្តទុកដាក់ និងសិក្សាស្វែងយល់ឲ្យបានទូលំទូលាយបន្ថែមទៀត ដើម្បីកាត់បន្ថយដល់ការប្រើប្រាស់នូវសារធាតុអាសបេស្តុសនេះ។

គួរបញ្ជាក់ថា អាសបេស្តុសគឺជាជាតិសរសៃដែលកើតឡើងពីរ៉ែធម្មជាតិ ដែលវាត្រូវបានគេយកទៅប្រើប្រាស់ច្រើនយ៉ាងនៅជុំវិញពិភពលោក។ ក្នុងនោះផលិតផលជាង៣ពាន់មុខ ជាពិសេសនៅក្នុងវិស័យសំណង់ ផលិតផលកកិត សម្ភារៈទប់កម្ដៅ និងវាយនភណ្ឌផ្សេងទៀត។

គួរឱ្យដឹងថា ចាប់តាំងពីទសវត្សរ៍ឆ្នាំ១៩៧០មក មានប្រទេសជាច្រើនបានធ្វើការឆ្លើយតបទៅនឹងភស្តុតាងនៃផលប៉ះពាល់មកលើសុខភាពមនុស្ស តាមរយៈការដកដង្ហើមដោយសារតែស្រូបសរសៃអាសបេស្តុសនេះ ដែលបង្កទៅជាជំងឺ រួមមាន៖ ជំងឺមហារីក មហារីកកោសិកាមេសូតេល្យូមនៅស្រោមសួត មហារីកសួត មហារីកបំពង់ក មហារីកអូវែ និងជំងឺមហារីកដែលពាក់ព័ន្ធនឹងសារធាតុអាសបេស្តុសមួយចំនួនទៀត ដូចជា ជំងឺអាសបេស្តុស៊ីស និងក្រិនសួតជាដើម។

ក្នុងនោះ បើគិតត្រឹមឆ្នាំ២០២១ ប្រទេសចំនួន ៦៧ បានហាមឃាត់មិនឱ្យមានការប្រើប្រាស់នូវសារធាតុអាសបេស្តុសគ្រីសូថាយ៍ ដែលតម្រូវឱ្យប្រើប្រាស់ផលិតផលផ្សេងដែលមានសុវត្ថិភាពជាការជំនួស៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក