ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ក.ប.ប. បដិសេដចំពោះព័ត៌មានដែលថាមានមន្ត្រីចុះជំរិតទារប្រាក់ពីម្ចាស់ដេប៉ូលក់ប្រេងឥន្ធនៈ

ភ្នំពេញ៖ អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ (ក.ប.ប) បានបញ្ជាក់ថា ពុំមានករណីមន្ត្រីក.ប.ប ដើរជំរិតទារប្រាក់ពីម្ចាស់ដេប៉ូប្រេងឥន្ធនៈ ដូចដែលវីដេអូរបស់ម្ចាស់គណនី Tik Tok មួយបានបង្ហោះនោះទេ។

អគ្គនាយកដ្ឋាន ក.ប.ប បានអះអាងបែបនេះក្រោយពីលោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មបានបញ្ជាឲ្យចាត់ក្រុមការងារចុះទៅស្រាវជ្រាវលើករណីនេះ។

ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋាន ក.ប.ប លោក ផាន អូន បានប្រាប់ EAC News ថា មូលហេតុដែលម្ចាស់គណនី Tik Tok បង្ហោះវីដេអូឃ្លីបភ្ជាប់ជាមួយពាក្យសម្តីចោទប្រកាន់មកលើមន្ត្រីអនុវត្តច្បាប់ គឺដោយសារភាគីនោះមិនពេញចិត្តនឹងមន្ត្រីដែលបានព្រមាន និងពិន័យអន្តរការណ៍ចំនួន២លើក ក្រោយពីពិនិត្យឃើញថាម្ចាស់ដេប៉ូនោះលក់ប្រេងឥន្ធនៈមិនគ្រប់លីត្រ។

មន្ត្រីអគ្គនាយកដ្ឋាន ក.ប.ប បានអះអាងថា រាល់ពេលមន្ត្រីអនុវត្តច្បាប់បានចុះត្រួតពិនិត្យនៅដេប៉ូលក់ប្រេងឥន្ធនៈនីមួយៗ គឺសុទ្ធសឹងតែបានបង្ហាញឯកសាររបស់មន្ត្រីអនុវត្តច្បាប់។

បើតាមលោក ផាន អូន ក្រោយពីបានស្រាវជ្រាវ និងបានចុះទៅដល់ទីតាំងផ្តល់មក មន្ត្រីជំនាញក៏បានអនុវត្តច្បាប់ និងបទប្បញ្ញត្តិជាធរមានរួចហើយផងដែរ។

អគ្គនាយកដ្ឋាន ក.ប.ប បានអំពាវនាវដល់ម្ចាស់អាជីវកម្មនៅកម្ពុជាប្រកបមុខរបរដោយសុចរិត និងស្មោះត្រង់ ដើម្បីរួចផុតពីការប្រឈមចំពោះមុខច្បាប់ជាធរមាន។ បន្ថែមពីនេះ មិនត្រូវផ្សព្វផ្សាយព័ត៌មានមិនពិត ហើយចោទប្រកាន់ចំពោះមន្ត្រីក.ប.ប ដោយគ្មានភស្តុតាងត្រឹមត្រូវឡើយ បើមិនដូច្នេះទេ នឹងប្រឈមចំពោះមុខច្បាប់។

ជាមួយគ្នានេះ ម្ចាស់ដេប៉ូ ឬម្ចាស់អាជីវកម្ម ត្រូវផ្តល់កិច្ចសហការជាមួយសមត្ថកិច្ចរាល់ពេលសមត្ថកិច្ចចុះត្រួតពិនិត្យ ដើម្បីជំរុញឲ្យការធ្វើអាជីវកម្មប្រកបដោយសមធម៌។

រាល់ពេលម្ចាស់អាជីវកម្មនីមួយៗ មានចម្ងល់ ឬមិនសុខចិត្តនឹងអ្វីមួយ ពាក់ព័ន្ធនឹងការអនុវត្តច្បាប់របស់មន្ត្រីជំនាញ អាចទាក់ទងតាមលេខទូរសព្ទ ០២៣ ២៣១ ៨៥៦ ឬ០៩២ ៨៣០ ៨៥៦ ឬតាមរយៈគេហទំព័រ www.ccfdg.gov.kh។

គូសបញ្ជាក់ថា រយ:ពេល ៩ខែ ឆ្នាំ២០២២នេះ អគ្គនាយកដ្ឋាន ក.ប.ប. បានចុះត្រួតពិនិត្យស្ថានីយនិងដេប៉ូប្រេងឥន្ធន:បានចំនួន ៣,៤៦០ ស្ថានីយនិងដេប៉ូដោយបានរកឃើញដេប៉ូចំនួន ៩៣៣ បានធ្វើអាជីវកម្មមិនស្មោះត្រង់៕ 

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក