ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

នាយករដ្ឋមន្ត្រីគុយបាចាប់ផ្ដើមទស្សនកិច្ចនៅកម្ពុជា

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីគុយបា លោក ម៉ានូអែល ម៉ារ៉េរ៉ូ គ្រុស បានអញ្ជើញមកទស្សនកិច្ចជាផ្លូវការនៅប្រទេសកម្ពុជានៅវេលាម៉ោងជាង១រសៀលនេះ។ លោកនឹងមកកម្ពុជារយៈពេល៣ថ្ងៃ ពោលចាប់ពីថ្ងៃទី០៤-០៦ ខែតុលា ឆ្នាំ២០២២។

វត្តមានលោកនាយករដ្ឋមន្ត្រីគុយបានៅកម្ពុជា លោកនឹងចូលក្រាបបង្គំគាល់ព្រះកុរណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជានៅព្រះបរមរាជវាំង។ បន្ទាប់មកលោកនឹងជួបជាមួយសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា និងសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា។

បន្ទាប់មកទៀតនាយករដ្ឋមន្ត្រីគុយបា នឹងជួបពិភាក្សាទ្វេភាគីជាមួយ សម្តេចតេជោនាយករដ្ឋមន្ត្រីកម្ពុជា។ ក្នុងជំនួបទ្វេភាគីនេះ ភាគីទាំងពីរនឹងធ្វើជាអធិបតីក្នុងពិធីចុះហត្ថលេខាលើឯកសារមួយចំនួន និងបង្កើនកិច្ចសហប្រតិបត្តិការទ្វេភាគីបន្ថែមទៀតដែលផ្តោតលើវិស័យ កីឡា អប់រំ និងវប្បធម៌ និងវិស័យផ្សេងៗទៀត។

មុនបញ្ចប់កិច្ចទស្សនកិច្ចនៅកម្ពុជា លោក ម៉ានូអែល ម៉ារ៉េរ៉ូ គ្រុស ក៏នឹងអញ្ជើញដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធនៅវិមានឯករាជ្យ និងនៅមណ្ឌល ព្រះកុរណា ព្រះបាទសម្តេចព្រះនរោត្តម សីហុន ព្រះបរមរតនកោដ្ឋ អតីតព្រះមហាក្សត្រកម្ពុជាផងដែរ។

សម្រាប់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ដំណើរទស្សនកិច្ចរបស់លោកនាយករដ្ឋមន្ត្រីគុយបានេះ គឺបញ្ជាក់ជាថ្មីអំពីទំនាក់ទំនងយូរអង្វែង និងប្រកបដោយមិត្តភាពរវាងប្រទេសទាំងពីរ។ ជាពិសេសគូសបញ្ជាក់អំពីតម្រូវការក្នុងការពង្រឹង និងពង្រីកបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការ ដើម្បីផលប្រយោជន៍កាន់តែល្អប្រសើរសម្រាប់ប្រទេស និងប្រជាជនទាំងពីរ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក