ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

កំពង់ធំលើកពេលប្រារព្ធពិធីបុណ្យអុំទូកដោយសារកម្ពស់ទឹកស្ទឹងសែនហក់ឡើងខ្លាំង

កំពង់ធំ៖ រដ្ឋបាលខេត្តកំពង់ធំ ពន្យារពេលរៀបចំពិធីអុំទូកដែលគ្រោងធ្វើនៅថ្ងៃទី០៩-១០ ខែតុលា ឆ្នាំ២០២២ ដោយសារកម្ពស់ទឹកស្ទឹងសែនហក់ឡើងខ្លាំងបណ្ដាលឱ្យលិចផ្លូវមួយចំនួនក្នុងក្រុងស្ទឹងសែន ខេត្តកំពង់ធំ ដែលមិនអាចឲ្យទូកអុំឆ្លងកាត់ស្ពានបាន។

តាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តកំពង់ធំ ពិធីអុំទូកនឹងអាចប្រារព្ធឡើងវិញ នៅពេលដែលអាកាសធាតុអំណោយផល។

គូសបញ្ជាក់ថា ស្ថានភាពទឹកស្ទឹងសែននាថ្ងៃទី៣ ខែតុលា បានហក់ឡើងដល់ ១៣,៩៥ម៉ែត្រ ដែលលើសពីកម្រិតប្រកាសឲ្យប្រុងប្រយ័ត្នចំនួន ០,៤៥ ម៉ែត្រ។

កាលពីថ្ងៃទី២ ខែតុលា អភិបាលខេត្តកំពង់ធំ លោក ងួន រតនៈ បានយកអំណោយផ្តល់ជូនដល់ប្រជាពលរដ្ឋក្នុងស្រុកស្ទោង ចំនួន ៣៦០គ្រួសារ ដែលមានជីវភាពខ្សត់ខ្សោយ ហើយទទួលរងគ្រោះដោយសារទឹកជំនន់។ លោកអភិបាលខេត្តបានណែនាំឲ្យអាជ្ញាធរមូលដ្ឋានត្រូវតាមដាននូវស្ថានភាពទឹកជាប្រចាំ និងចាត់វិធានការជម្លៀសពលរដ្ឋដែលរងគ្រោះដោយសារទឹកជំនន់ឲ្យបានទាន់ពេលវេលា។

សូមបញ្ជាក់ថា ខេត្តឧត្តរមានជ័យបានប្រព្រឹត្តពិធីបុណ្យអុំទូកកាលពីដើមខែតុលា។ ខេត្តមួយចំនួនទៀតនឹងរៀបចំពិធីអុំទូកផងដែរ ក្នុងនោះមានខេត្តបាត់ដំបង នឹងរៀបចំនៅថ្ងៃទី៩-១០ ខែតុលា ខេត្តកណ្តាល ធ្វើនៅក្រុងតាខ្មៅ ថ្ងៃទី២២-២៣ ខែតុលា និងខេត្តព្រះសីហនុ ធ្វើឡើងនៅខែវិច្ឆិកា នៅអាងទឹកព្រៃនប់ ស្ថិតក្នុងភូមិព្រៃនប់២ ឃុំព្រៃនប់ ស្រុកព្រៃនប់៕ 



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក