ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ប្រធានក្រុមប្រឹក្សាអូឡាំពិកអាស៊ីវាយតម្លៃខ្ពស់ចំពោះការដឹកនាំប្រទេសរបស់រាជរដ្ឋាភិបាលកម្ពុជា

ភ្នំពេញ៖ ប្រធានស្ដីទីក្រុមប្រឹក្សាអូឡាំពិកអាស៊ី លោក Raja Randhir Singh បានធ្វើការវាយតម្លៃខ្ពស់ចំពោះរាជរដ្ឋាភិបាលកម្ពុជាក្នុងការដឹកនាំប្រទេសឱ្យមានការអភិវឌ្ឍរីកចម្រើនជាពិសេសការរៀបចំកីឡាដ្ឋានជាតិល្អមួយសម្រាប់ការប្រកួតកីឡាស៊ីហ្គេមនាពេលខាងមុខនេះ។

ក្នុងជំនួបសំណេះសំណាល នៅព្រឹកថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២២នេះ លោក Raja Randhir Singh បានថ្លែងកោតសរសើរចំពោះនាយករដ្ឋមន្រ្តីកម្ពុជា ក្នុងការដឹកនាំប្រទេសឱ្យមានការអភិវឌ្ឍរីកចម្រើន ជាពិសេសគឺការរៀបចំបាននូវកីឡាដ្ឋានជាតិដ៏ល្អមួយសម្រាប់ត្រៀមក្នុងការប្រកួតស៊ីហ្គេមខាងមុខនេះ ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ។

ក្នុងនោះ លោក Raja Randhir Singh បានបន្ថែមថា លោកពិតជាមានជំនឿយ៉ាងមុតមាំលើសមត្ថភាពកម្ពុជាក្នុងការរៀបចំកិច្ចប្រកួតស៊ីហ្គេមនាពេលខាងមុខ ដោយនឹងទទួលបានជោគជ័យ។

ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន បានបង្ហាញការស្វាគមន៍ប្រតិភូចំពោះប្រធានស្ដីទីក្រុមប្រឹក្សាអូឡាំពិកអាស៊ី លោក Raja Randhir Singh។ ក្នុងនោះសម្ដេច បានកត់សម្គាល់ថា ទោះបីតំបន់អាស៊ីមានចំនួនប្រជាជនច្រើន ប៉ុន្តែមិនប្រាកដថានឹងមានកីឡាពូកែសម្រាប់ប្រកួតដើម្បីទទួលពានរង្វាន់អូឡាំពិកពិភពលោកនៅឡើយទេ។

ក្នុងនោះសម្ដេចតេជោបានបន្ថែមថា ការប្រកួតយកមេដាយជាកត្តាមួយ ប៉ុន្តែអ្វីដែលសំខាន់គឺកត្តាសីលធម៌ក្នុងការលេងកីឡា។ក្នុងន័យនេះ សម្ដេចថា គ្រប់ភាក្សាត្រូវមានកិច្ចពិភាក្សាគ្នាក៏ដូចជាការប្រកាន់ខ្ជាប់នូវការគោរពសីលធម៌កីឡានៅពេលប្រកួតផងដែរ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក