ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ភ្លៀងនឹងបន្តធ្លាក់ពេញមួយផ្ទៃប្រទេសក្នុងមួយសប្តាហ៍ទៀត

ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម បានបញ្ជាក់ឲ្យដឹងថា ចាប់ពីថ្ងៃទី០៥ ដល់ថ្ងៃទី១១ ខែតុលា ឆ្នាំ២០២២ ភ្លៀងនឹងបន្តធ្លាក់ពេញមួយផ្ទៃប្រទេសតែម្តង ដោយលាយឡំនឹងផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ផងដែរ។

ស្ថានភាពបែបនេះគឺបណ្តាលមកពីកម្ពុជាទទួលរងប្រព័ន្ធសម្ពាធទាប (ITCZ) ដែលបន្តអូសបន្លាយកាត់លើកម្ពុជាជាមួយនឹងខ្យល់មូសុងនិរតីខ្សោយ។ ទន្ទឹមនោះដែរ កម្ពុជាក៏ជួបប្រសព្វគ្នារវាងទ្រនុងសម្ពាធខ្ពស់ពីប្រទេសចិន (ភាគខាងជើង) និងសម្ពាធទាបដែលរុញពីក្រោមក៏មានឥទ្ធិពលលើកម្ពុជាផងដែរ។

នៅតំបន់ទំនាបកណ្តាល អាចនឹងមានភ្លៀងធ្លាក់ក្នុងកម្រិតពីតិចទៅបង្គួរ លាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។ ផ្នែកខ្លះនៃបណ្តាខេត្តនៅភាគពាយ័ព្យ និងភាគខាងជើងជាប់ប្រទេសវៀតណាម ភ្លៀងអាចធ្លាក់ច្រើនដោយអន្លើ។ នៅតំបន់ទាំងនេះនឹងមានសីតុណ្ហភាពអប្បបរមាពី ២២-២៤អង្សា និងមានសីតុណ្ហភាពអតិបរមាពី៣១-៣៣អង្សា។

នៅតំបន់ខ្ពង់រាបអាចមានភ្លៀងក្នុងកំរិតពីតិចទៅច្រើន លាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ហើយនឹងមានសីតុណ្ហភាពអប្បបរមាពី ២១-២៣ អង្សា និងមានសីតុណ្ហភាពអតិបរមាពី ៣០-៣២អង្សា។

ដោយឡែកនៅតំបន់មាត់សមុទ្រក៏អាចមានភ្លៀងក្នុងកម្រិតពីតិចទៅបង្គួរ លាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ហើយនឹងមានសីតុណ្ហភាពអប្បបរមាពី ២២-២៤ អង្សា និងមានសីតុណ្ហភាពអតិបរមាពី ២៩-៣១ អង្សា។

ក្រសួងធនធានទឹក បានអំពាវនាវឲ្យអាជ្ញាធរដែនដី និងប្រជាពលរដ្ឋ បន្តប្រុងប្រយ័ត្នចំពោះបាតុភូតធម្មជាតិ ដែលអាចកើតមានឡើងជាយថាហេតុណាមួយ៕ 

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក