ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

អគ្គស្នងការសមាគមកាយឫទ្ធិនារីកម្ពុជាចែករំលែកចំណេះដឹង បទពិសោធន៍សម្រាប់សមាជិកា

សៀមរាប៖ អគ្គស្នងការនៃសមាគមកាយឫទ្ធិនារីកម្ពុជា លោកស្រី ពេជ ចន្ទមុន្នី បានចែករំលែកចំណេះដឹងបទពិសោធន៍ ចំនួន ៤ចំណុចជូនដល់សមាជិកា និងយុវតីដែលបានចូលរួមក្នុងកម្មវិធី “ជួបនឹងបងស្រីឆ្នេីម”។ ចំណុចទាំងបួននោះគឺ ១-ធ្វើអ្វី ធ្វើឱ្យល្អ ក្នុងថ្ងៃនេះ ២-បង្កើតទំនាក់ទំនងឱ្យបានច្រើន ៣-ការងារទាំងអស់គឺបង្រៀនយើង ៤-មានទំនុកចិត្តខ្លួនឯង ដែលចំណុចទាំង ៤នេះ គឺពិតជាមានថាមពលនិងការចាប់ផ្តើមដ៏ល្អសំរាប់ពួកគាត់អាចយកទៅអនុវត្តសម្រាប់ជីវិតការសិក្សា ការងារ និងការរស់នៅប្រចាំថ្ងៃ។

លោកស្រី ពេជ ចន្ទមុន្នី បានចែករំលែកចំណេះដឹងបទ ពិសោធន៍ និងដំបូងមានល្អៗទាំងនេះនៅក្នុងកម្មវិធី “ជួបនឹងបងស្រីឆ្នេីម” ដែលប្រារព្ធធ្វើឡើងនៅខេត្តសៀមរាប ថ្ងៃទី០២ ខែតុលា ឆ្នាំ២០២២ ដែលមានការចូលរួមពីសំណាក់ថ្នាក់អគ្គស្នងការស្នងការថ្នាក់ដឹកនាំក្រុមការងារនិងសមាជិកាសមាគមកាយរដ្ឋធានីកម្ពុជាជាង ២០០នាក់។ 

នៅក្នុងកម្មវិធីនោះ លោកស្រី ពេជ ចន្ទមុន្នី បានបើកឱកាសឱ្យសមាជិកា និងអ្នកចូលរួម ជាពិសេសសមាជិកាសកម្មរបស់ GGAC បានចូលរួមទទួលយកបទពិសោធន៍នៃការចូលរួមកម្មវិធី បានបង្កើនបណ្ដាញទំនាក់ទំនង (Network) បានមានឱកាសបញ្ចេញភាពក្លាហានតាមរយ:ការសាកសួរសំណួរ និងល្អបំផុតគឺទទួលនូវសារសំខាន់ៗដែលបងចែករំលែកដល់ពួកគាត់ ដែលជាគន្លឹះអាចអោយពួកគាត់យកទៅអនុវត្តដើម្បីកសាងអនាគត និងទិសដៅជិវិតប្រសើរ។ លើសពីនេះគឺកាន់តែជំរុញទឹកចិត្តការចូលរួមស្ម័គ្រចិត្តចែករំលែករបស់សមាជិកគាំទ្រកាន់តែខ្លាំងទៀត ព្រោះគាត់បានឃើញសកម្មភាពពិតប្រាកដរបស់ GGAC និងបានឃើញថាសមាជិកាសកម្មគឺពិតជាទទួលបានផលប្រយោជន៍ពីការកម្មវិធីរបស់សមាគមហើយអភិវឌ្ឍពួកគាត់ពិតប្រាកដមែន៕ 

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក