ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ស.ស.យ.ក. នឹងរៀបចំកម្មវិធី «សមាធិរលឹកដួងព្រះវិញ្ញាណក្ខន្ធ» ព្រះបរមរតនកោដ្ឋនៅថ្ងៃទី១៥ ខែតុលា ខាងមុខ

ភ្នំពេញ៖ សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) នឹងរៀបចំកម្មវិធី «សមាធិរលឹកដួងព្រះវិញ្ញាណក្ខន្ធ» នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២២ នៅសួនច្បារខាងមុខព្រះបរមរាជវាំង។ 

កម្មវិធីនេះចាប់ផ្ដើមពីម៉ោង៥ រសៀលថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២២ នៅសួនច្បារខាងមុខព្រះបរមរាជវាំង ដោយមានអ្នកចូលរួមជា ព្រះសង្ឃ និងពុទ្ធបរិស័ទ សមាជិក សមាជិកា ស.ស.យ.ក. សាធារណជន យុវជន យុវនារី សិស្សានុសិស្ស និស្សិត និងអ្នកសារព័ត៌មានជាតិ និងអន្តរជាតិ (ដោយមានការចុះឈ្មោះដើម្បីចូលរួមទុកជាមុន)។ 

អ្នកដែលចង់ចូលរួមសូមអញ្ជើញចុះឈ្មោះចូលរួមកម្មវិធី «សមាធិរលឹកដួងព្រះវិញ្ញាណក្ខន្ធ» ដោយឥតគិតថ្លៃ តាមរយៈការចុះឈ្មោះតាមប្រព័ន្ធអនឡាញ តាមរយៈគេហទំព័រ www.uyfcsamati.com ឬចុះឈ្មោះដោយផ្ទាល់នៅទីតាំងក្នុងអគារ The KAMPUS ជាន់ផ្ទាល់ដី (ជាន់G) រៀងរាល់ម៉ោងធ្វើការ ដែលមានអាសយដ្ឋានលើផ្លូវព្រះមុនីវង្ស រាជធានីភ្នំពេញ (ត្រង់ផ្លូវបំបែកក្បាលថ្នល់) និងចុះឈ្មោះ ឬស្វែងរកព័ត៌មានបន្ថែមដោយទាក់ទងទៅកាន់ទូរសព្ទលេខ ០៦១ ៥១៤ ៤៤៤ ឬ ០៩២ ១០៥ ៤៥២៕ 

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក