សម្តេចធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជាមិនមែនជាប្រទេសមានខ្លាំង ប៉ុន្តែកម្ពុជាមិនមែនខ្វះទឹកចិត្តក្នុងការជួយដល់ប្រជាពលរដ្ឋ | នាយករដ្ឋមន្ត្រីសម្រេចដកការយកពន្ធលើការនាំចេញលើថ្មធម្មជាតិកែច្នៃចំនួន ១២បន្ទាត់ពន្ធ | នាយករដ្ឋមន្ត្រីអំពាវនាវឱ្យមានការចូលរួមជួយឧបត្ថម្ភ និងគាំទ្រដល់មនុស្សចាស់ | ស្ថានភាពទឹកស្ទឹងពោធិ៍សាត់មានកំពស់ទឹកកើនឡើងក្នុងកំរិតមួយដែលត្រូវប្រកាសអាសន្ន | រាធីកា ក្រុមហ៊ុនឯកទេសថតផ្សាយផ្ទាល់ ថតរូប និងក្រុមតន្ត្រីជំនាញក្នុងថ្ងៃមង្គលរបស់លោកអ្នក | សូម Call 017 838 889 សម្រាប់ព័ត៌មានលម្អិតនិងការបញ្ចុះតម្លៃពិសេស |

ក្រសួងសាធារណការថា ចរាចរណ៍យានយន្តលើផ្លូវល្បឿនលឿននៅថ្ងៃទីពីរកើនឡើង ៦០% បើធៀបនឹងថ្ងៃបើកដំបូង

ភ្នំពេញ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន ឱ្យដឹងថា កំណើនយានយន្តដែលបានធ្វើចរាចរណ៍ លើផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ នៅថ្ងៃទីពីរមានការកើនឡើង ៦០% បើធៀបនឹងតួលេខថ្ងៃទីមួយកន្លងទៅ។

ក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២២ បានឱ្យដឹងថា គិតចាប់ពីម៉ោង ៧:០០នាទីព្រឹក ថ្ងៃទី០២ ដល់ម៉ោង ៧:០០នាទីព្រឹក ថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២២នេះ មានយានយន្តចំនួន ១៤ ៣២២គ្រឿង បានធ្វើចរាចរណ៍លើផ្លូវល្បឿនលឿន ភ្នំពេញ-ព្រះសីហនុ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ។

ក្រសួងបញ្ជាក់ថា តួលេខនេះបានបង្ហាញឱ្យឃើញពីកំណើននៃការធ្វើដំណើរលើផ្លូវល្បឿនលឿនក្នុងថ្ងៃទីពីរ នៃការដាក់ឱ្យដំណើរសាកល្បង ដែលស្មើនឹងជាង ៦០% បើធៀបនឹងតួលេខថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២២។ ក្នុងនោះ ក្រសួងថា នេះជាសញ្ញាណវិជ្ជមានមួយបង្ហាញថា ផ្លូវល្បឿនលឿនជម្រើសប្រសើរមួយសម្រាប់ការធ្វើដំណើរ និងការដឹកជញ្ជូនផងដែរ។

ជាមួយគ្នានោះ ក្រសួងឱ្យដឹងដែរថា ក្នុងចំណោមយានយន្តដែលបានចរាចរ ក្នុងថ្ងៃទី២ម្សិលមិញនេះ មានករណីដែលត្រូវការ ការប្រឹក្សាយោបល់ សាកសួរព័ត៌មាន និងស្វែងរកជំនួយសង្គ្រោះ សរុបមានចំនួន ៥៣ករណី ដែលបានធ្វើការទាក់ទងទៅកាន់លេខ ១៣៩៩ ។

ក្រសួងសាធារណការ និងដឹកជញ្ជូន បានគូសបញ្ជាក់ផងដែរថា ការបើកបរលើផ្លូវល្បឿនលឿន គឺតម្រូវឱ្យអ្នកបើកបរ និងអ្នករួមដំណើរទាំងអស់ចូលរួមសហការក្នុងការស្វែងយល់ឱ្យបានល្អិតល្អន់ពីសេចក្តីណែនាំ និងអនុវត្តឱ្យបានម៉ឹងម៉ាត់ចំពោះលក្ខខណ្ឌក្នុងការបើកបរលើផ្លូវនេះ ហើយជាពិសេសត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា ទើបការធ្វើដំណើររបស់បងប្អូនប្រកបដោយភាពសប្បាយរីករាយ និងសុខសុវត្ថិភាព៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក