ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

រាជរដ្ឋាភិបាលលែងឲ្យអ្នកដំណើរមកពីក្រៅប្រទេសបង្ហាញបណ្ណចាក់វ៉ាក់សាំងកូវីដ-១៩ ពេលមកដល់កម្ពុជា

ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចដកនូវលក្ខខណ្ឌដែលឲ្យអ្នកដំណើរមកពីបរទេសតាមច្រកផ្លូវគោក ផ្លូវទឹក និងផ្លូវអាកាស ត្រូវបង្ហាញបណ្ណ ឬវិញ្ញាបនបត្រចាក់វ៉ាក់សាំងកូវីដ-១៩ ពេលមកដល់កម្ពុជា។

តាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលនាថ្ងៃទី០៣ ខែតុលា ក្រសួងសុខាភិបាលទទួលបានការឯកភាពឲ្យដកចេញនូវវិធានការនេះពីនាយករដ្ឋមន្ត្រី សម្តេចតេជោ ហ៊ុន សែន។

តែយ៉ាងណារាជរដ្ឋាភិបាលបានបញ្ជាឲ្យបន្តរក្សាទុកនូវម៉ាស៊ីនវាស់កម្តៅពីចម្ងាយ នៅតាមច្រកទ្វារចេញចូល។ ជាមួយគ្នានេះ ត្រូវចាត់ចែងឲ្យមានមន្ត្រីទទួលបន្ទុកការងារចត្តាឡីស័កមួយចំនួននៅតាមច្រកទ្វារព្រំដែន ដើម្បីត្រួតពិនិត្យ និងផ្តល់ជាយោបល់ចំពោះអ្នកដំណើរដែលមានរោគសញ្ញា ឬអ្នកជំងឺផ្សេងៗ។

ទោះបីនាយករដ្ឋមន្ត្រីកម្ពុជាបានដកនូវលក្ខខណ្ឌនេះក្តី ប៉ុន្តែក្រសួងសុខាភិបាលបានអំពាវនាវដល់ពលរដ្ឋដែលពុំទាន់ចាក់វ៉ាក់សាំងកូវីដ-១៩ ដូសមូលដ្ឋាន ឬដូសជំរុញ រួសរាន់ទៅចាក់វ៉ាក់សាំងឲ្យបានគ្រប់ៗគ្នា។ ទន្ទឹមនេះក្រសួងសុខាភិបាលបានអំពាវនាវដល់ពលរដ្ឋប្រុងប្រយ័ត្ន និងបន្តអនុវត្តនូវវិធានការ៣ការពារ ៣កុំ និងតាមដានសុខភាពខ្លួនឯងដើម្បីចៀសវាងការឆ្លងជំងឺរាតត្បាតសកលនេះ ខណៈជំងឺប្រភេទនេះនៅកម្ពុជា និងពិភពលោកកំពុងតែបន្តរាតត្បាតនៅឡើយ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក