ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |
ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

មនុស្សជាង ១ពាន់នាក់ចូលរួមរត់កម្សាន្តដើម្បីអបអរសាទរដំណើរឆ្ពោះទៅការប្រកួតកីឡាអាស៊ីលើកទី១៩ និងមហាសន្និបាត OCA

ភ្នំពេញ៖ ម្សិលមិញនេះ មនុស្សប្រមាណ ១ពាន់នាក់បានចូលរួមរត់កម្សាន្តដើម្បីអបអរសាទរមហាសន្និបាត OCA លើកទី៤១នៅកម្ពុជា ក៏ដូចជាដំណើរឆ្ពោះទៅព្រឹត្តិការណ៍ 19th Asian Games Hangzhou 2022 នៅប្រទេសចិនខាងមុខនេះ។

តាមការចុះផ្សាយរបស់គេហទំព័រ Cambodia ២០២៣ ឱ្យដឹងថា កាលពីព្រឹកថ្ងៃទី០២ ខែតុលា ឆ្នាំ២០២២នេះ ក្រុមប្រឹក្សាកីឡាអូឡាំពិកអាស៊ី (OCA) សហការជាមួយគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) បានរៀបចំកម្មវិធី OCA Fun Run នៅតំបន់ជ្រោយចង្វារ (ជុំវិញសណ្ឋាគារសុខារ៉េស៊ីដង់) ដោយមានអ្នកចូលរួមរត់កម្សាន្ដប្រមាណ ១ពាន់នាក់ ដើម្បីអបអរសាទរមហាសន្និបាត OCA លើកទី៤១ នៅកម្ពុជា ក៏ដូចជាដំណើរឆ្ពោះទៅព្រឹត្តិការណ៍ 19th Asian Games Hangzhou 2022 នៅប្រទេសចិនផងដែរ។

គួរឱ្យដឹងថា កម្មវិធីរត់កម្សាន្ដនេះ ប្រព្រឹត្តទៅក្រោមការអញ្ជើញចូលរួមដោយ អគ្គលេខាធិការ NOCC និងជាអគ្គលេខាធិការ CAMSOC លោក វ៉ាត់ ចំរើន និងមន្ដ្រីជាន់ខ្ពស់ OCA តំណាងគណៈកម្មការរៀបចំព្រឹត្តិការណ៍កីឡាអាស៊ី លើកទី១៩ នៅទីក្រុង Hangzhou ក៏ដូចជាប្រតិភូ នៃគណៈកម្មាធិការជាតិអូឡាំពិកនៃបណ្ដាប្រទេសសមាជិកក្នុងទ្វីបអាស៊ី ដែលមកចូលរួមមហាសន្និបាត ក៏បានចូលរួមរត់កម្សាន្ដក្នុងកម្មវិធីនេះដែរ។

តាមការលើកឡើងរបស់ លោក វ៉ាត់ ចំរើន កម្មវិធីរត់កម្សាន្តនេះធ្វើឡើងក្នុងគោលបំណងស្វែងយល់ពីការរៀបចំកម្មវិធី OCA Fun Run ដោយកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះមហាសន្និបាតក្រុមប្រឹក្សាកីឡាអូឡាំពិកអាស៊ី ក៏ដូចជាការយកបទពិសោធន៍ផ្ទាល់ដើម្បីរៀនសូត្រ សម្រាប់ដំណើរឆ្ពោះទៅធ្វើម្ចាស់ផ្ទះការប្រកួតកីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣។ ក្នុងន័យនេះ វាគឺជាឱកាសដើម្បីហ្វឹកហាត់ការងារ ទាំងការងារទំនាក់ទំនង ទទួលបដិសណ្ឋារកិច្ច ការស្នាក់នៅ-ហូបចុក និងការរៀបចំកម្មវិធីផ្សេងៗទៀត។

លោកមានប្រសាសន៍ថា៖ «យើងហ្វឹកហាត់ពីការរៀបចំ Fun Run នេះ បានន័យថា យើងទទួលបានប្រយោជន៍ច្រើនណាស់ លើការងារបច្ចេកទេស ក្នុងការផ្លាស់ប្ដូរ និងទទួលបទពិសោធន៍ពីក្រុមការងារអន្ដរជាតិ ដែលចូលរួមកម្មវិធីនេះ»។

លោកបន្តថា៖ «នេះគឺអ្វីដែលយើងចង់បានក្នុងលក្ខណៈជំនាញ ប៉ុន្ដែសំខាន់ មិនមែនជារឿងងាយស្រួលទេ យើងធ្វើទៅ អាចមានការលំបាកខ្លះ តែយើងទទួលបាននោះ គឺកេរ្ដិ៍ឈ្មោះ ក្នុងនាមម្ចាស់ផ្ទះ។ កេរ្ដិ៍ឈ្មោះរបស់យើង គឺយើងត្រូវតែរក្សាឲ្យបាននូវកិត្តិយសជាតិរបស់យើងក្នុងការរៀបចំ»។

ជាការឆ្លើយតប ប្រធានផ្នែកទំនាក់ទំនងការបរទេស នៃគណៈកម្មការរៀបចំព្រឹត្តិការណ៍ 19th Asian Games Hangzhou 2022 លោក Xu Jianfeng បានសម្ដែងការនូវអំណរគុណដល់កម្ពុជា ដែលទទួលរៀបចំមហាសន្និបាត OCA ហើយបានរៀបចំកម្មវិធីរត់កម្សាន្ដខាងលើ ដែលជាឱកាសក្នុងការបង្ហាញ និងផ្សព្វផ្សាយពីការត្រៀមខ្លួនរៀបចំការប្រកួតកីឡាអាស៊ី លើកទី១៩ ដល់បណ្ដាប្រទេសអាស៊ី និងប្រតិភូទាំងអស់ ដែលចូលរួមមហាសន្និបាតនៅកម្ពុជា ដោយកន្លងមកមានការពិបាកនឹងរៀបចំកម្មវិធីនេះ ដោយសារបញ្ហាកូវីដ-១៩។

លោកថា «ខ្ញុំសង្ឃឹមថា ការរត់ Fun Run នេះ បានដើរតួយ៉ាងសំខាន់ ក្នុងការផ្សព្វផ្សាយពី Asian Games នៅ Hangzhou ទៅកាន់មហាជន ពិសេសប្រជាជនកម្ពុជា ឲ្យគាត់បានស្គាល់កាន់តែច្បាស់ ពីអ្វីទៅជាកីឡាអាស៊ី ហើយមានប៉ុន្មានប្រភេទកីឡា និងវិញ្ញាសាចូលរួម? ក្នុងបរិបទកូវីដ ពិបាកក្នុងការរៀបចំ Fun Run បែបនេះ ដើម្បីផ្សព្វផ្សាយពីកីឡាអាស៊ីរបស់យើងណាស់។ អ៊ីចឹង ជាថ្មីម្ដងទៀត ខ្ញុំសូមអរគុណ NOCC ដែលទទួលធ្វើម្ចាស់ផ្ទះមហាសន្និបាត OCA និងកម្មវិធី Fun Run នេះឡើង»។

ជាមួយគ្នានោះ លោកបានសង្កត់ធ្ងន់ថា៖ «កម្ពុជាបានបង្ហាញនូវភាពខ្លាំងរបស់ខ្លួន ក្នុងការត្រៀមលក្ខណៈរៀបចំកិច្ចប្រជុំដ៏ធំនេះ ហើយក៏ជាភាពល្អ ទៅកាន់ដៃគូជាម្ចាស់ផ្ទះកីឡាស៊ីហ្គេម ឆ្នាំ២០២៣ ផងដែរ។ ក្នុងនាមក្រុមប្រឹក្សាកីឡាអូឡាំពិកអាស៊ី សូមអរគុណ NOCC និងរាជរដ្ឋាភិបាលកម្ពុជា ដែលបានយកចិត្តទុកដាក់ ហើយយើងសង្ឃឹមថា កិច្ចប្រជុំជាបន្ដបន្ទាប់នេះ នឹងទទួលបានផ្លែផ្កា ហើយកម្ពុជានឹងមានឈ្មោះបោះសម្លេងនៅតំបន់អាស៊ី»៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក