ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

យោធិន២រូបដែលបានពលីជួយក្មេងលង់ទឹក ត្រូវបានដំឡើងឋានន្តរសក្តិជាអនុសេនីយ៍ឯក

ភ្នំពេញ៖ យោធិនចំនួន ២រូបដែលបានស្លាប់ក្នុងបេសកម្មជួយសង្រ្គោះក្មេងប្រុសចំនួន ២រូបនៅចំណុចអាងអង្ក្រង ឃុំគោគមន ស្រុកបន្ទាយអំពិល ខេត្តឧត្ដរមានជ័យ កាលពីថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ ត្រូវបាននាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ដំឡើងឋានន្តរសក្តិជា ជាកិច្ចបច្ឆាមរណៈថ្នាក់អនុសេនីយ៍ឯក។

បើតាមសេចក្តីសម្រេចដែលចេញផ្សាយនៅថ្ងៃទី៣ ខែតុលា ការដំឡើងឋានន្តរសក្តិជូនដល់យោធិនចំនួន ២រូបនោះ គឺធ្វើឡើងដើម្បីតបស្នងចំពោះការពលីអាយុជីវិតខ្លួនឯង ដើម្បីជួយសង្រ្គោះក្មេងប្រុសចំនួន ២នាក់ដែលបានលង់ទឹកឲ្យរួចផុតពីគ្រោះថ្នាក់ដល់ជីវិតកាលពីចុងខែកញ្ញាកន្លងនេះ។

យោធិនដ៏ក្លាហានទាំង២រូបនេះ ឈ្មោះលោក ឈន ស៊ីដេត ជាយោធិននៅវរសេនាតូចលេខ៤២២ កងពលតូចថ្មើរជើងលេខ៤២ យោធភូមិភាគទី៤ និងយោធិនម្នាក់ទៀតឈ្មោះលោក វ៉ាន់ ថុល ជាយោធិននៅវរសេនាតូចលេខ៤២២ កងពលតូចថ្មើរជើងលេខ៤២ យោធភូមិភាគទី៤។

អគ្គបញ្ជាការដ្ឋានកងយោធពលខេមរភូមិន្ទបានសោកស្តាយ និងកោតសរសើរចំពោះវីរភាពរបស់យោធិនចំនួន២រូបនោះដែលពលិកម្មជួយសង្រ្គោះដល់ក្មេងប្រុសទាំងពីររូប។ អគ្គបញ្ជាការដ្ឋានកងយោធពលខេមរភូមិន្ទចាត់ទុកថា វីរភាពរបស់យុទ្ធជនទាំងពីររូបនោះគឺជាគំរូវីរភាពដល់អង់អាចក្លាហានដែលត្រូវចងចាំជារៀងរហូត។

ជាមួយគ្នានេះ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានផ្តល់ថវិកាដល់គ្រួសារនៃសព ដោយក្នុងមួយគ្រួសារសពទទួលបានថវិកាចំនួន ១០លានរៀល។ បន្ថែមពីនេះ មន្ត្រីមួយចំនួន និងពលរដ្ឋមួយចំនួនទៀតក៏បានផ្តល់ជាថវិកាចូលបុណ្យដល់គ្រួសារនៃសពផងដែរ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក