កោះសូឡូម៉ុនបញ្ចប់ការបោះឆ្នោតសភា និងជ្រើសរើសលោក Jeremiah Manele ជានាយករដ្ឋមន្រ្តីថ្មី | សម្តេចធិបតី ហ៊ុន ម៉ាណែត ច្រានចោលព័ត៌មានប្រឌិត និងមួលបង្កាច់របស់វិទ្យុ The Cambodia Daily ជុំវិញករណីការពន្យារពេលចូលនិវត្តន៍របស់ឯកឧត្តម គុណ ញឹម | ការបន្តឲ្យលោក គន់ ញឹម បន្តតំណែងដល់ឆ្នាំ២០២៨ ត្រូវបានរដ្ឋាភិបាលសម្រេចតាំងពីចុងឆ្នាំ២០២២មកម្លេះ | នាយករដ្ឋមន្ត្រីឆ្លើយតបទៅ The Cambodia Daily ឲ្យឈប់ប្រឌិតរឿងមិនពិត |

ព្រះមហាក្សត្រកោតសរសើរប្រធានរដ្ឋសភាដែលដឹកនាំការងារអនុម័តច្បាប់នានាប្រកបដោយសង្គតិភាព

ភ្នំពេញ៖ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា បានមានព្រះបន្ទូលកោតសរសើរដល់ប្រធានរដ្ឋសភា និងថ្នាក់ដឹកនាំក្នុងរដ្ឋសភា ដែលបានបំពេញភារកិច្ចដឹកនាំស្ថាប័ននីតិប្បញ្ញត្តិលើការងារអនុម័តច្បាប់នានាឲ្យមានភាពប្រទាក់ក្រឡាគ្នាទៅនឹងបរិយាកាសនយោបាយ ស្ថានភាពសង្គម និងស្របតាមរដ្ឋធម្មនុញ្ញកម្ពុជា។

ព្រះមហាក្សត្របានមានព្រះរាជបន្ទូលថារដ្ឋសភាបានចូលរួមយ៉ាងសកម្មក្នុងការស្រាវជ្រាវអំពីចំណុចវិជ្ជមាន អវិជ្ជមាន និងវិធីសាស្ត្រនានាដោយដាក់ឲ្យអនុវត្តក្នុងដំណាក់កាលប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ប្រកបដោយជោគជ័យ។

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី មានព្រះរាជបន្ទូលថា៖ «សមិទ្ធផលទាំងនេះបានបង្ហាញអំពីឆន្ទៈពិតប្រាកដរបស់ប្រជាពលរដ្ឋគ្រប់រូបប្រាថ្នាចង់បានប្រកបដោយស្នាមញញឹម សប្បាយរីករាយ និងការរីកចម្រើនជាលំដាប់»។

ជាមួយគ្នានេះ ព្រះមហាក្សត្រកម្ពុជាក៏បានសព្វព្រះទ័យចំពោះការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីដែលបានអនុញ្ញាតឲ្យបើកដំណើរការគ្រប់វិស័យឡើងវិញ។ ទន្ទឹមនេះបានខិតខំប្រឹងប្រែងដឹកនាំកម្ពុជាឲ្យទទួលបានការគាំទ្រពីពលរដ្ឋទូទាំងប្រទេស រួមទាំងដៃគូសហការនានា ក្នុងការដាក់ចេញគោលនយោបាយស្រោចវ៉ាក់សំាងកូវីដ-១៩។

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនីបានមានព្រះរាជបន្ទូលបែបនេះក្នុងឱកាសរដ្ឋសភាបើកសម័យប្រជុំ លើកទី៨ នីតិកាលទី៦ នៅព្រឹកនេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា។

ក្នុងសម័យប្រជុំនេះ មានវត្តមានសមាជិកសមាជិការដ្ឋសភាចូលរួមចំនួន៩៣រូប ដោយប្រជុំអំពី របាយការណ៍សង្ខេបស្តីពី សកម្មភាពការងាររបស់រដ្ឋសភាចន្លោះសម័យប្រជុំរដ្ឋសភាលើកទី៧ និងលើកទី៨ នីតិកាលទី៦។

ប្រជុំអំពីការសម្រេចអំពីសុពលភាពនៃអាណត្តិ របស់បេក្ខជនជាប់ឆ្នោត ជាតំណាងរាស្រ្តនីតិកាលទី៦ នៃរដ្ឋសភា ចំនួន ២រូប ពោលគឺ លោក ហេង ប៊ុនថាន់ ជាតំណាងរាស្រ្តមណ្ឌលខេត្តរតនគិរី ជំនួស លោក ប៊ូ ឡាំ ដែលបានទទួលមរណភាព។ លោក នុត ជា ជាតំណាងរាស្រ្តមណ្ឌលរាជធានីភ្នំពេញ ជំនួសលោក ជៀប ស៊ីវន ដែលបានទទួលមរណភាព។

សម័យប្រជុំថ្ងៃនេះ នឹងមានការបោះឆ្នោតជ្រើសតាំង លោក ចាន់ យឿន ជាសមាជិកគណៈកម្មការមហាផ្ទៃ ការពារជាតិ និងមុខងារសាធារណៈ នៃរដ្ឋសភា និងលោកស្រី ស៊ុន សាភឿន ជាសមាជិកគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាន នៃរដ្ឋសភា។

ជាមួយគ្នានេះ នឹងមានការពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើពិធីសារទីបួន ស្តីពីវិសោធនកម្មកិច្ចព្រមព្រៀងវិនិយោគទូលំទូលាយអាស៊ាន៕  



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក