ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

នាយករដ្ឋមន្ត្រីលើកទឹកចិត្តឲ្យរឹបអូសទ្រព្យសម្បត្តិអ្នកដែលញុះញង់មិនឲ្យពលរដ្ឋសងលុយធនាគារ

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានសម្តែងការហួសចិត្តចំពោះក្រុមមួយចំនួនដែលបង្កើតឲ្យមានចលនាជំរុញឲ្យពលរដ្ឋកុំសងលុយធនាគារ ហើយទុកឲ្យធនាគាររឹបអូសទ្រព្យសម្បតិ្តតែម្តងទៅ។

ថ្លែងក្នុងពិធីប្រគល់សញ្ញាបត្រ ជូនដល់និស្សិតនៃវិទ្យាស្ថានវ៉ាន់ដាជាង ៣ពាន់នាក់ នាព្រឹកថ្ងៃទី៣ ខែតុលា ឆ្នាំ២០២២ សម្តេចតេជោបានដឹងថា ចលនាមិនឲ្យពលរដ្ឋសងលុយធនាគារ ពោលធ្វើតាមមេក្ខោងនៅពីក្រោយដែលរស់នៅក្រៅប្រទេស។ សម្តេចថាមេក្ខោងដែលឃោសនាឲ្យពលរដ្ឋកុំបង់ធនាគារ គួរតែធនាគាររឹបអូសទ្រព្យសម្បតិ្តមុនគេទៅ។

សម្តេចបានសង្កត់ធ្ងន់ដូច្នេះថា៖ «ជើងខ្លាំងដែលឃោសនាកុំឲ្យពលរដ្ឋបង់ធនាគារគឺជាមុខសញ្ញា រឹបអូស។ មុខសញ្ញាណាដែលធ្វើតាមមេក្លោងនៅក្រៅប្រទេស ដែលមិនឲ្យសងលុយ រឹបអូសអាហ្នឹងមុនគេ»

នាយករដ្ឋមន្ត្រីកម្ពុជា បានបញ្ជាក់ថា ការមិនសងលុយធនាគារ គឺជាទង្វើដែលមិនសមហេតុផលឡើយ។ សម្តេចបាននិយាយថា៖ «ទៅខ្ចីលុយគេ មិនចង់សងគេ ស្អីក៏ខូចម្ល៉េះ? »

ក្នុងពិធីសំណេះសំណាលជាមួយពលរដ្ឋនៅតំបន់រុនតាឯកកន្លងមក សម្តេចក៏ធ្លាប់បានអំពាវនាវឲ្យម្ចាស់ក្រុមហ៊ុនឥណទានផ្តល់កម្ចីដល់ពលរដ្ឋក្រោមអត្រាការប្រាក់ទាប សម្រាប់ឲ្យពលរដ្ឋមានដើមទន់ និងលទ្ធភាពប្រកបមុខរបរនៅតំបន់ដែលពួកគេស្នាក់អាស្រ័យថ្មី។ ជាពិសេសយោគយល់ និងសម្រួលដល់ពលរដ្ឋដែលជំពាក់ធនាគារដែលពុំមានលទ្ធភាពបង់ធនាគារបានទាន់ពេលវេលា៕

PHOTO: Yuthkun

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក