នាយករដ្ឋមន្ត្រីបញ្ជាឲ្យរដ្ឋមន្ត្រីសេដ្ឋកិច្ចដាក់អ្នកដែលផលប៉ះពាល់ពីការធ្លាក់ចុះអតិផរណាឲ្យទទួលបានការគាំពារសង្គម
ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជាសម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា សម្ដេចបានកំពុងស្នើឲ្យរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច លោក អូន ព័ន្ធមុនីរ័ត្ន សិក្សាដាក់បញ្ចូលអ្នកដែលរងផលប៉ះពាល់ពីអតិផរណាឱ្យទទួលបានប្រាក់ឧបត្ថម្ភគាំពារសង្គម។
ថ្លែងនៅក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតវិទ្យាស្ថានវ៉ាន់ដា ព្រឹកថ្ងៃទី៣ ខែតុលា ឆ្នាំ២០២២
សម្ដេចតេជោ ហ៊ុន សែន ថា៖ «ត្រឹមពីរបីម៉ឺន ឬបួនប្រាំម៉ឺនគ្រួសារទៀត ឥឡូវយើងចិញ្ចឹមមួយខែប្រហែលជា ៤០លាន អត់អីទេ! យើងនៅតែបន្ត។ អ្នកណាថារដ្ឋាភិបាល ហ៊ុន សែន អត់លុយ ថាទៅអ្នកឯងថាតើ។ តែប្រជាពលរដ្ឋអ្នកទទួលបានលុយពិតប្រាកដ»។
សម្ដេចតេជោក៏បានរំលឹកអំពីគោលនយោបាយរបស់រដ្ឋាភិបាលដែលបានជួយទៅដល់ពលរដ្ឋក្រីក្រនិងអ្នកមានផ្ទៃពោះរួចហើយកាលពីកន្លងមក។
សម្ដេចថា៖ «នេះជាកម្មវិធីដែលរដ្ឋាភិបាលកំពុងធ្វើ។ យ៉ាងម៉េច! បានជារដ្ឋាភិបាលមិនអាចនិយាយបាន? នាយករដ្ឋមន្ត្រីមិនអាចនិយាយបាន? ខ្ញុំបញ្ជាក់ថាខ្ញុំនឹងបន្តធ្វើអាហ្នឹង»៕













PHOTO: Yuthkun

