ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

សម្ដេចតេជោ ថាមិនអាចឲ្យតំបន់អង្គរត្រូវបានដកចេញពីបេតិកភណ្ឌពិភពលោកនោះទេ

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា សម្ដេចនឹងមិនឲ្យតំបន់អង្គរត្រូវបានដកចេញពីសម្បត្តិបេតិកភណ្ឌពិភពលោកនោះទេ។

ថ្លែងនៅក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតវិទ្យាស្ថានវ៉ាន់ដា ព្រឹកថ្ងៃទី៣ ខែតុលា ឆ្នាំ២០២២

សម្ដេចតេជោ ហ៊ុន សែន ថាក្នុងពេលនេះគឺរដ្ឋាភិបាលប្រើវិធីសាស្ត្រទន់ភ្លន់ក្នុងការស្នើឲ្យពលរដ្ឋចាកចេញពីតំបន់អង្គរ ខណៈសម្ដេចបន្តថាទៅថ្ងៃមុខទៀតបើសិនជាមានពលរដ្ឋណារឹងទទឹងមិនព្រមចាកចេញ រដ្ឋាភិបាលនឹងអនុវត្តវិធានការរដ្ឋបាលហើយពេលនោះសូម្បីតែសំណងក៏ពុំមានជូនដែរ។

បច្ចុប្បន្នមានពលរដ្ឋប្រមាណជាង ៦ ០០០គ្រួសាររួចហើយដែលត្រូវបានរដ្ឋាភិបាលសម្រេចផ្ដល់សំណងដើម្បីដោះដូរឲ្យពួកគាត់ផ្លាស់ប្ដូរពីតំបន់អង្គរ ទៅភូមិធម្មជាតិរុនតាឯក ក្នុងស្រុកបន្ទាយស្រី ខេត្តសៀមរាប។

ការដោះដូរឲ្យពលរដ្ឋផ្លាស់ប្ដូរទៅភូមិរុនតាឯកនេះ គឺដោយសារតែអង្គការយូណេស្កូបានលើកឡើងថាសំណង់ដែលបានសាងសង់ក្នុងតំបន់អង្គរបានប៉ះពាល់ទៅដល់តំបន់អង្គរដែលត្រូវតែរុះចេញ ខណៈបើសិនបន្តឲ្យមានបញ្ហានេះបន្ត គឺតំបន់អង្គរប្រឈមនឹកការដកចេញពីសម្បត្តិបេតិកភណ្ឌពិភពលោក៕ 

PHOTO: Yuthkun

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក