ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងអំពីការធ្វើកំណែទម្រង់សេដ្ឋកិច្ចពីសេដ្ឋកិច្ចផែនការមកទីផ្សារសេរី ចាប់តាំងពីកម្ពុជាបានរំដោះពីរបបខ្មែរក្រហម រហូតមកដល់ពេលនេះ កំណែទម្រង់នៅមិនទាន់ឈានដល់ទីបញ្ចប់នៅឡើយទេ។
ថ្លែងនៅក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតវិទ្យាស្ថានវ៉ាន់ដា ព្រឹកថ្ងៃទី៣ ខែតុលា ឆ្នាំ២០២២ សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា ការធ្វើកំណើតទម្រង់ដែលមិនទាន់ចប់នេះគឺពាក់ព័ន្ធទៅនឹងការធ្វើលិខិតប្រទាក់ដ្ឋានគតិយប់មួយចំនួនដែលកម្ពុជាមិនទាន់បានបំពេញដល់អង្គការពាណិជ្ជកម្មពិភពលោក។
សម្ដេចថា៖ «មានន័យថាមកដល់ពេលនេះយើងអត់ទាន់ដើរដល់ទីបញ្ចប់នៃការកែទម្រង់វិស័យសេដ្ឋកិច្ចនៅឡើយទេ។ ព្រោះយើងនៅខ្វះលិខិតប្រតិដ្ឋានមួយចំនួនដែលយើងជំពាក់អង្គការពាណិជ្ជកម្មពិភពលោក។ ពិតហើយប្រទេសយើងបានចូលអង្គការពាណិជ្ជកម្មពិភពលោកតាំងពីឆ្នាំ២០០១ ចូលមុនវៀតណាមនិងរុស្សីទៅទៀត»។
បើតាមសម្ដេចតេជោ ជាមួយគ្នានឹងការខ្វះលិខិតបទដ្ឋានមួយចំនួន កម្ពុជាក៏កំពុងធ្វើការកែមួយចំនួនក្នុងការគ្រប់គ្រងសេដ្ឋកិច្ចរបស់ជាតិផងដែរ៕
PHOTO: Yuthkun