ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងអំពីភាពរីកចម្រើននៃឯកជនដែលថា ភាពរីកចម្រើននេះបានផ្ដល់នូវភាពរីកចម្រើនទៅដល់សង្គមសេដ្ឋកិច្ចនិងជួយអភិវឌ្ឍន៍ដ៏ធនធានមនុស្សរបស់ប្រទេសកម្ពុជាផងដែរ។
ថ្លែងនៅក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតវិទ្យាស្ថានវ៉ាន់ដា ព្រឹកថ្ងៃទី៣ ខែតុលា ឆ្នាំ២០២២ សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងអំពីការចូលរួមនៃវិស័យឯកជនដល់ការអភិវឌ្ឍធនធានមនុស្សក៏ដូចជាបង្កើតការងារដល់ប្រជាជនកម្ពុជា។ សម្ដេចថា ភាពរីកចម្រើននៃវិស័យឯកជននេះបានធ្វើឲ្យពលរដ្ឋកម្ពុជាមានការងារធ្វើហើយក្រុមហ៊ុនឯកជនក៏មានភាពរីកចម្រើនដែលជួយទៅដល់សង្គមសេដ្ឋកិច្ចរួមទាំងការបង់ពន្ធជូនរដ្ឋផងដែរ។
សម្ដេចតេជោថា៖ «វិស័យឯកជនធំធាត់ឡើង វារួមចំណែកជួយដល់សង្គមសេដ្ឋកិច្ចជាតិ»។
សម្ដេចតេជោក៏បានលើកឡើងអំពីទ្រឹស្ដីរបស់បិតាកុម្មុយនីស្តលេនីនដែលបានលើកឡើងអំពីវណ្ណៈនាយទុន និងកម្មករ ដែលថា វណ្ណៈនាយទុនគឺត្រូវការកម្មករដើម្បីភាពរីកចម្រើនរបស់ខ្លួន ហើយភាពរីកចម្រើននៃកម្មករក៏ត្រូវការនាយទុននោះដែរ៕
PHOTO: Yuthkun