ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

រថយន្តជាច្រើនបន្តកន្ទុយគ្នាបើកលើផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ

ភ្នំពេញ៖ រថយន្តជាច្រើនបានបន្តកន្ទុយគ្នាធ្វើដំណើរចេញពីរាជធានីភ្នំពេញ ឆ្ពោះទៅកាន់ខេត្តព្រះសីហនុ តាមផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ ព្រឹកថ្ងៃសៅរ៍ ទី១ ខែតុលានេះ។ 

ការបន្តតម្រង់ជួរនេះគឺបន្ទាប់ពីក្រសួងសាធារណការសម្រេចឲ្យបើកដំណើរការសាកល្បងផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ ដោយឥតគិតថ្លៃ ពេញមួយខែតុលានេះ។ 

នៅថ្ងៃសម្ពោធនេះផងដែរក៏មានការអញ្ជើញបើកដោយមន្ត្រីជាន់ខ្ពស់ក្រសួងសាធារណការពីដើមផ្លូវនៅរាជធានីភ្នំពេញ និងអភិបាលខេត្តនានានៅខាងចុងផ្លូវផងដែរ។ 

អភិបាលខេត្តកំពង់ស្ពឺ លោក វ៉ី សំណាង និងអភិបាលខេត្តព្រះសីហនុ លោក គួច ចំរើន បានអញ្ជើញចេញមកទទួលដោយផ្ទាល់ចំពោះរថយន្តដែលបានបើកចូលក្នុងខេត្តនៅថ្ងៃទី១ ខែតុលានេះ។ 

ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុមានប្រវែងសរុប ១៨៧,០៥គីឡូម៉ែត្រ ត្រូវបានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៩ ដែលតួផ្លូវមានទទឹង ២៤ម៉ែត្រ មាន ៤គន្លង (២ទៅ ២មក) និងគន្លងឈប់បន្ទាន់ (១ទៅ ១មក) ក្រាលបេតុងកៅស៊ូ (AC) តភ្ជាប់ពីរាជធានីភ្នំពេញ ទៅដល់សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ដោយឆ្លងកាត់ខេត្តកណ្តាល កំពង់ស្ពឺ និងខេត្តកោះកុង។ ផ្លូវនេះមានសួនច្បារខណ្ឌកណ្តាល មានផ្លូវបំបែកប្តូរទិស (Inter-Change) ភ្ជាប់មកផ្លូវជាតិលេខ៤ ចំនួន ៦កន្លែង មានកន្លែងឈប់សម្រាក ៣កន្លែង និងចំណតរថយន្ត ១កន្លែងផងដែរ។

តាមរយៈវីដេអូដែលបានផ្សព្វផ្សាយឱ្យដឹងថាផ្លូវមាន ៤គន្លង (២ទៅ ២មក) ខណៈគន្លងខាងស្ដាំផុតមួយទៀតគឺសម្រាប់ឈប់ក្នុងពេលមានអាសន្នប៉ុណ្ណោះ។ ផ្លូវនេះគឺសម្រាប់តែម៉ូតូដែលមានកម្លាំងចាប់ពី ៥០០cc ឡើង ឬម៉ូតូអគ្គិសនីដែលមានកម្លាំងចាប់ពី ២៧KW ឡើង និងរថយន្តដែលមានល្បឿនចាប់ពី ៧០គីឡូម៉ែត្រឡើង។

ល្បឿនទាបបំផុតសម្រាប់ប្រើប្រាស់លើផ្លូវនេះមាន ៦០គីឡូម៉ែត្រក្នុងមួយម៉ោង និងខ្ពស់បំផុត ១២០គីឡូម៉ែត្រក្នុងមួយម៉ោងសម្រាប់រថយន្តទេសចរណ៍គ្រួសារ និង ១០០គីឡូម៉ែត្រក្នុងមួយម៉ោងសម្រាប់រថយន្តធុនធ្ងន់ដែលគ្មានសណ្ដោងរ៉ឺម៉ក និងម៉ូតូ ខណៈ ៨០គីឡូម៉ែត្រក្នុងមួយម៉ោងសម្រាប់រថយន្តដែលមានសណ្ដោងរ៉ឺម៉ក ឬសណ្ដោងយានកម្សាន្ត។

ផ្លូវមួយខ្សែនេះជួយកាត់បន្ថយការចំណាយដឹកជញ្ជូន និងចំណេញពេលវេលាធ្វើដំណើរ មកត្រឹមតែប្រមាណ ២ម៉ោងប៉ុណ្ណោះពីរាជធានីភ្នំពេញ ទៅក្រុងព្រះសីហនុ ដែលកន្លងមកត្រូវចំណាយពេលពី ៥ទៅ ៦ម៉ោង តាមផ្លូវជាតិលេខ៤៕ 

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក