ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ក្រុមហ៊ុន SpaceX – Starlink ស្វែងរកឱកាសវិនិយោគ​នៅកម្ពុជា | សមាគមអភិរក្សសត្វត្មាតពីការផុតពូជប្រចាំទ្វីបអាស៊ី SAVE បានវាយតម្លៃថាវត្តមានសត្វត្មាតនៅកម្ពុជាឆ្លុះបញ្ចាំងពីកិច្ចការពារនិងអភិរក្សធនធានធម្មជាតិបានយ៉ាងល្អ | ទូតអ៉ីស្រាអែលប្ដេជ្ញាចិត្ត ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត | ឆ្មាំទន្លេនៅតំបន់ការពារសត្វផ្សោតទន្លេមេគង្គចំនួន ៣រូប ត្រូវបញ្ចប់តួនាទី ក្រោយរកឃើញថាមានជាប់ពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ | BREAKING: ដកតំណែងប្រធានសាលាដំបូងខេត្តតាកែវព្រោះដោះលែងទណ្ឌិតជាប់ទោសពីបទឃាតកម្ម មិនទាន់បានអនុវត្តទោស ២/៣ នៃទោសសរុប |

កម្ពុជាមានមោទនភាពចំពោះដំណើរការនៃការរៀបចំច្បាប់ថ្មីស្តីពីពិការភាព

ភ្នំពេញ: អូស្រ្តាលីកំពុងធ្វើការជាមួយប្រទេសកម្ពុជាលើការអនុវត្តច្បាប់ថ្មីស្តីពីពិការភាព។ អូស្រ្តាលីបានជួយដល់វិស័យពិការភាពនៅកម្ពុជាអស់រយៈពេលជាង ១០ ឆ្នាំមកហើយ។ គណៈកម្មការសិទ្ធិមនុស្សអូស្ត្រាលី ក្រោមការសម្របសម្រួលរបស់ស្ថានទូតអូស្ត្រាលីប្រចាំនៅកម្ពុជា បានជួបជាមួយរដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាអគ្គលេខាធិការក្រុមប្រឹក្សាសកម្មភាពជនពិការ លោក ឯម ច័ន្ទមករា នៅព្រឹកថ្ងៃសុក្រនេះនៅសណ្ឋាគារសូហ្វីតែល ភ្នំពេញ ភូគីត្រា។

កាលពីឆ្នាំ ២០០៩ កម្ពុជាបានប្រកាសដាក់ឱ្យប្រើច្បាប់ស្តីពីការការពារនិងលើកកម្ពស់សិទ្ធិជនពិការ។ បច្ចុប្បន្ននេះ ក្រុមប្រឹក្សាសកម្មភាពជនពិការកំពុងដំណើរការយ៉ាងមមាញឹកក្នុងការរៀបចំតាក់តែងសេចក្តីព្រាងច្បាប់ថ្មីស្តីពីពិការភាព។ រដ្ឋលេខាធិការសង្គមកិច្ច និងជាអគ្គលេខាធិការក្រុមប្រឹក្សាជនពិការ លោក ឯម ច័ន្ទមករា មានប្រសាសន៍ថា ការរៀបចំសេចក្តីព្រាងច្បាប់ថ្មីនេះ នឹងត្រូវជំនួសឱ្យច្បាប់ចាស់ដែលមានស្រាប់។ ការរៀបចំសេចក្តីព្រាងច្បាប់ថ្មីនេះធ្វើឡើងស្របពេលដែលស្ថានភាពនយោបាយ សេដ្ឋកិច្ច សង្គម និងវប្បធម៌របស់កម្ពុជាកំពុងមានការវិវត្តរីកចម្រើនក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន។

លោករដ្ឋលេខាធិការ ឯម ច័ន្ទមករា បានបន្តឱ្យដឹងទៀតថា ជនមានពិការភាពបច្ចុប្បន្នកំពុងទទួលបានការការពារសិទ្ធិ ហើយត្រូវបានធានានូវសេរីភាពយ៉ាងពេញលេញសម្រាប់ពួកគេ។ ច្បាប់ថ្មីនេះមានគោលបំណងលុបបំបាត់ចោលការរើសអើង ជាពិសេសការគោរពសេចក្តីថ្លៃថ្នូររបស់ជនមានពិការភាព និងការកែលម្អបរិដ្ឋានរូបវ័ន្តបង្កលក្ខណៈងាយស្រួលសម្រាប់ជនមានពិការ។

កិច្ចពិគ្រោះយោបល់លើសេចក្តីព្រាងច្បាប់ថ្មីនេះ ត្រូវបានធ្វើឡើងជាច្រើនលើកជាមួយដៃគូអភិវឌ្ឍន៍ ពិសេសជនមានពិការភាពនៅកម្ពុជា រួមមានកម្មវិធីអភិវឌ្ឍន៍របស់អង្គការសហប្រជាជាតិ អង្គការក្រៅរដ្ឋាភិបាល និងសង្គមស៊ីវិល ខណៈពេលដែលការពិភាក្សាកំពុងបន្តដើម្បីធានាថាច្បាប់ស្តីពីពិការភាពថ្មីនេះមានលក្ខណៈគ្រប់ជ្រុងជ្រោយ ទូលំទូលាយ និងអាចអនុវត្តបានផងដែរ។

ភារធារីស្ថានទូតអូស្រ្តាលី Luke Arnold បានអបអរសាទរចំពោះសមិទ្ធិផលរបស់រាជរដ្ឋាភិបាលកម្ពុជា ពិសេសការរៀបចំសេចក្តីព្រាងច្បាប់ថ្មីស្តីពីពិការភាព ដែលស្របតាមអនុសញ្ញាអន្តរជាតិ។ លោក Luke មានប្រសាសន៍ថា ការតាក់តែងសេចក្តីព្រាងច្បាប់នេះមានសំខាន់ណាស់ ហើយច្បាប់ត្រូវនេះបរិបទរបស់ប្រទេសកម្ពុជា ប៉ុន្តែលោកសង្ឃឹមថា មេរៀននិងបទពិសោធន៍ក្នុងការលើកកម្ពស់ជីវភាពរបស់ជនមានពិការភាពអាចនឹងត្រូវបានចែករំលែកនិងផ្លាស់ប្តូរបទពិសោធន៍រវាងប្រទេសទាំងពីរ។

លោកបណ្ឌិត Ben Gauntlett ស្នងការទទួលបន្ទុកប្រឆាំងការរើសអើងជនមានពិការភាពនៃគណៈកម្មការសិទ្ធិមនុស្សអូស្ត្រាលីបានចូលរួមក្នុងការប្រជុំផងដែរ។ លោក Ben បានមានប្រសាសន៍ថា លោកស្វាគមន៍ចំពោះឱកាសដើម្បីពិនិត្យមើលវឌ្ឍនភាពរបស់ប្រទេសកម្ពុជា ឆ្ពោះទៅរកការរៀបចំច្បាប់ថ្មីសម្រាប់វិស័យពិការភាពនៅកម្ពុជា ហើយបានកោតសរសើរក្រុមប្រឹក្សាសកម្មភាពជនពិការ សម្រាប់ភាពជាអ្នកដឹកនាំរបស់ខ្លួន ស្របពេលដែលលោកសង្ឃឹមថានឹងមានការពិគ្រោះយោបល់ជាបន្ត។

រដ្ឋលេខាធិការសង្គមកិច្ច លោក ឯម ច័ន្ទមករា បានថ្លែងអំណរគុណដល់រដ្ឋាភិបាលអូស្រ្តាលីដែលបានគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលក្នុងការលើកកម្ពស់ជីវភាពរបស់ជនពិការ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក