ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

នាយករដ្ឋមន្ត្រីផ្ដាំទៅដៃគូប្រគួតថាគ្មានភាពល្អិតល្អន់កុំរំពឹងថាអាចយកឈ្នះសម្ដេច

សៀមរាប៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានផ្ដាំទៅដៃគូប្រជែងរបស់សម្ដេចថាបើពួកគេគ្មានភាពល្អិតល្អន់នោះទេ កុំរំពឹងថាអាចយកឈ្នះសម្ដេចតេជោបាន។ សម្ដេចតេជោ បញ្ជាក់ថា ដោយសារភាពល្អិតល្អន់នេះហើយទើបសម្ដេចតេជោអាចដឹកនាំប្រទេសរហូតក្លាយជានាយករដ្ឋមន្ត្រីដែលកាន់អំណាចយូរជាងគេលើពិភពលោក។ 

ថ្លែងក្នុងជំនួបជាមួយពលរដ្ឋជិត៣ពាន់នាក់ នៅភូមិរុនតាឯក ស្រុកបន្ទាយស្រី ខេត្តសៀមរាប ព្រឹកថ្ងៃសៅរ៍ ទី១ ខែតុលានេះ សម្ដេចតេជោ ហ៊ុន សែន បានទាញយកករណីពីការគិតគូរដល់ពលរដ្ឋដែលផ្លាស់ទីលំនៅមកភូមិរុនតាឯកថា រដ្ឋាភិបាលក្រោមការគិតរបស់សម្ដេចតេជោគឺបានគិតគូរបានល្អិតល្អន់ទាំងអស់ចាប់ពីហេដ្ឋារចនាសម្ព័ន្ធ ទឹកស្អាត ភ្លើងអគ្គិសនី សេវាទូរស័ព្ទគ្រប់គ្រាន់សម្រាប់គាំទ្រដល់ការរស់នៅរបស់ពលរដ្ឋ។ 

សម្ដេចបញ្ជាក់ថា ថ្វីត្បិតតែពេលនេះពលរដ្ឋផ្លាស់ប្ដូរទីលំនៅមកថ្មីអាចមានការលំបាកតែទៅថ្ងៃអនាគតតំបន់នេះនឹងមានភាពល្អប្រសើរឡើង។ 

នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន អាយុ ៦៩ឆ្នាំ សម្ដេចកាន់តំណែងដំបូងជា រដ្ឋមន្ត្រីការបរទេសនៅឆ្នាំ១៩៧៩ ក្នុងវ័យ ២៧ឆ្នាំ និងក្លាយជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាពីឆ្នាំ១៩៨៥ ដល់បច្ចុប្បន្ន៕ 

PHOTO: Yuthkun

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក