នាយករដ្ឋមន្ត្រីសម្រេចឱ្យពលរដ្ឋដែលផ្លាស់ទីលំនៅមកភូមិរុនតាឯកទាំងអស់ឱ្យទទួលបណ្ណក្រីក្រកម្រិត១ទាំងអស់
សៀមរាប៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានសម្រេចឱ្យពលរដ្ឋដែលផ្លាស់ទីលំនៅមកភូមិរុនតាឯក ស្រុកបន្ទាយស្រី ខេត្តសៀមរាបទាំងអស់ឱ្យទទួលបានបណ្ណក្រីក្រកម្រិត១ទាំងអស់ដោយមិនចាំបាច់គិតពីស្ថានភាពជីវភាព និងចំណូលនោះទេដើម្បីជួយគាំទ្រដល់ពលរដ្ឋ។
សម្ដេចតេជោ បានបញ្ជាដល់ក្រសួងសង្គមកិច្ច និងក្រសួងផែនការរៀបចំកិច្ចការនេះឱ្យបានលឿនបំផុត ខណៈពលរដ្ឋដែលត្រូវផ្លាស់ទីលំនៅមកនៅភូមិរុនតាឯកនេះ មានជិត៨ពាន់គ្រួសារ។
បើតាមសម្ដេចតេជោ ត្រឹម៨០០រយលានដុល្លារសម្រាប់ជួយដល់ពលរដ្ឋមិនមែនជារឿងធំដុំនោះទេ។
សម្ដេចថ្លែងបែបនេះក្នុងពេលជួបសំណេះសំណាលជាមួយពលរដ្ឋដែលព្រមផ្លាស់ទីលំនៅមកភូមិរុនតាឯក ស្រុកបន្ទាយស្រី ខេត្តសៀមរាប ព្រឹកថ្ងៃសៅរ៍ ទី១ ខែតុលា ឆ្នាំ២០២២នេះ៕











PHOTO: Yuthkun

