ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

វិធានការសំខាន់២ដែលកម្ពុជានឹងយកមកអនុវត្តដើម្បីទាក់ទាញអ្នកវិនិយោគបរទេស

ស្វាយរៀង៖ តាមប្រសាសន៍លោក ហ៊ុន ម៉ាណែត ឱ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវវិធានកាសំខាន់ចំនួន ២បន្ថែមទៀត ចំពោះការនាំចេញ ក៏ដូចជាការទាក់ទាញការវិនិយោគផ្ទាល់បរទេស ជាពិសេសមកកាន់តំបន់សេដ្ឋកិច្ចពិសេស។

ថ្លែងតំណាងឱ្យនាយករដ្ឋមន្រ្តីកម្ពុជា ក្នុងពិធីបើកសម្ពោធរោងចក្រ RMKH Glove (Cambodia) Co. Ltd. នៅព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២នេះ លោក ហ៊ុន ម៉ាណែត បានឱ្យដឹងថា សម្រាប់ពេលបច្ចុប្បន្ន និងបន្តទៅមុខ រាជរដ្ឋាភិបាលបាននឹងកំពុងបង្កើនកិច្ចខិតខំប្រឹងប្រែងបង្កើតលក្ខខណ្ឌអំណោយផលបន្ថែមទៀតសម្រាប់ការនាំចេញ និងការទាក់ទាញការវិនិយោគផ្ទាល់ពីបរទេស ជាពិសេសមកកាន់តំបន់សេដ្ឋកិច្ចពិសេស។

ក្នុងនោះ រដ្ឋាភិបាលបានដាក់ចេញនូវវិធានការសំខាន់ៗចំនួន២ បន្ថែមដូចជា ការអនុម័តច្បាប់វិនិយោគថ្មីសំដៅលើកកម្ពស់ការប្រកួតប្រជែង និងលើកទឹកចិត្តដល់វិនិយោគិនឱ្យបណ្តាក់ទុន និងធ្វើប្រតិបត្តិការអាជីវកម្មនៅកម្ពុជា តាមរយៈការផ្តល់នូវការលើកទឹកចិត្តជាច្រើន ជាពិសេសការអនុគ្រោះផ្នែកសារពើពន្ធ។

មួយវិញទៀត គឺការពង្រឹងភាពធន់នៃសេដ្ឋកិច្ចជាតិ តាមរយៈការបង្កើនសមត្ថភាព និងជំនាញបច្ចេកទេសវិជ្ជាជីវៈរបស់កម្លាំងពលកម្ម ក៏ដូចជាសហគ្រាសក្នុងស្រុក ដើម្បីឱ្យក្លាយជាសសរទ្រូង និងមូលដ្ឋានគ្រឹះដ៏រឹងមាំនៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ដែលកិច្ចការទាំងនេះ ត្រូវការជាចាំបាច់នូវការចូលរួមរបស់តំបន់សេដ្ឋកិច្ចពិសេស ក៏ដូចជាក្រុមហ៊ុនជាតិនិងអន្តរជាតិ និងបងប្អូនកម្មករ-និយោជិត ដែលសុទ្ធសឹងជាដៃគូដ៏សំខាន់ក្នុងការបម្រើឱ្យគោលដៅនេះ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក