ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

សមត្ថកិច្ចកំពុងបន្តរុករកមនុស្ស៣នាក់ ដែលបាត់ខ្លួនក្នុងគ្រោះថ្នាក់ចរាចរណ៍បើករថយន្តធ្លាក់ជ្រោះភ្នំកំចាយ

កំពត៖ កាលពីយប់ថ្ងៃទី ២៨ កញ្ញា ឆ្នាំ២០២២ រហូតមកដល់ព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នំា ២០២២នេះ ក្រោយហេតុការណ៍រថយន្តមួយគ្រឿង បើកជ្រុលធ្លាក់ជ្រោះ ក្បែរទំនប់វារីអគ្គិសនីកំចាយ មនុស្សបីនាក់ ដែលត្រូវបានសន្និដ្ឋានថា បាត់បង់ជីវិតនោះ មិនទាន់បានប្រទះឃើញនៅឡើយ។

ជនរងគ្រោះទាំងបីនាក់ រួមមានៈ ១. ឈ្មោះ សាយ ភត្ត្រា ភេទប្រុស អាយុ ២៣ឆ្នាំ ជាអ្នកបើកបររថយន្ត មានទីលំនៅភូមិស្នំប្រាំពីរ ឃុំម៉ាក់ប្រាង ស្រុកទឹកឈូ ខេត្តកំពត ឈ្មោះ Li zhen ភេទ ប្រុស អាយុ ២៣ឆ្នាំ ជនជាតិចិន និង ឈ្មោះ Xiong Erpi ភេទប្រុស អាយុ ៣៤ឆ្នាំ ជនជាតិចិន។

សមត្ថកិច្ច បានរៀបរាប់ថា កាលពីយប់ថ្ងៃទី ២៨ កញ្ញា ឆ្នាំ២០២២ មានរថយន្តមួយគ្រឿង សំដៅឆ្ពោះទៅទំនប់វារីអគ្គិសនីកំចាយ ដែលក្នុងនោះធ្វើដំណើរ ដោយជនជាតិចិនពីរនាក់ និងអ្នកបើកបរជាជនជាតិខ្មែរ ។ លុះនៅចម្ងាយប្រហែល ១៥០ ម៉ែត្រ ពីទំនប់ស្រាប់តែរថយន្ត បានជ្រុលធ្លាក់ចូលក្នុងជ្រោះតែម្តង។

ករណីនេះអាចបណ្តាលមកពីអ្នកបើកបរ មើលផ្លូវមិនឃើញ ព្រោះមេឃកំពុងភ្លៀងខ្លាំង។

រថយន្តដែលធ្លាក់ចូលជ្រោះនោះ ប្រភេទទួរីស ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 1AH.8437 ត្រូវបានប្រទះឃើញ នៅវេលាម៉ោង ១២ ថ្ងៃត្រង់ ថ្ងៃទី ២៩ ខែកញ្ញា ចម្ងាយប្រហែល ៥០០ ម៉ែត្រ ពីចំណុចកើតហេតុ។

រហូតមកដល់ព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២នេះ សមត្ថកិច្ចនៅមិនទាន់រកសាកសពមនុស្សទាំង៣នាក់ មិនឃើញនៅឡើយទេ ខណ:ពេលនេះសមត្ថកិច្ចជំនាញកំពុងតែបន្តរុករកសាកសព ដែលបានបាត់ខ្លួននៅក្នុងទឹក៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក