ភ្នំពេញ៖ កម្ពុជារកឃើញករណីឆ្លងមេរោគកូវីដ-១៩ ចំនួន ៧ករណីថ្មី (ឆ្លងថ្មីសហគមន៍៧នាក់ ជាប្រភេទអូមីក្រុង), ក្នុងនោះមិនមានករណីនាំចូលថ្មី និងមានអ្នកជំងឺជាសះស្បើយចំនួន ៥នាក់ និងពុំមានអ្នកស្លាប់នោះទេ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល នៅថ្ងៃសុក្រ ទី៣០ កញ្ញា ២០២២។
គិតត្រឹមថ្ងៃសុក្រនេះ កម្ពុជាបានរកឃើញករណីឆ្លងសរុបចំនួន ១៣៧,៨៧៧នាក់, ស្លាប់ដោយសារកូវីដ-១៩ សរុបចំនួន ៣,០៥៦នាក់, ព្យាបាលជាសះស្បើយបានសរុបចំនួន ១៣៤,៧៥០នាក់, សរុបករណីនាំចូលពីក្រៅប្រទេស ២១,២៣៤ករណី និងឆ្លងសរុបក្នុងសហគមន៍ ១៦,០៥៩ករណី(ជាប្រភេទអូមីក្រុង) ៕