ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ក្រុមហ៊ុន SpaceX – Starlink ស្វែងរកឱកាសវិនិយោគ​នៅកម្ពុជា | សមាគមអភិរក្សសត្វត្មាតពីការផុតពូជប្រចាំទ្វីបអាស៊ី SAVE បានវាយតម្លៃថាវត្តមានសត្វត្មាតនៅកម្ពុជាឆ្លុះបញ្ចាំងពីកិច្ចការពារនិងអភិរក្សធនធានធម្មជាតិបានយ៉ាងល្អ | ទូតអ៉ីស្រាអែលប្ដេជ្ញាចិត្ត ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត | ឆ្មាំទន្លេនៅតំបន់ការពារសត្វផ្សោតទន្លេមេគង្គចំនួន ៣រូប ត្រូវបញ្ចប់តួនាទី ក្រោយរកឃើញថាមានជាប់ពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ | BREAKING: ដកតំណែងប្រធានសាលាដំបូងខេត្តតាកែវព្រោះដោះលែងទណ្ឌិតជាប់ទោសពីបទឃាតកម្ម មិនទាន់បានអនុវត្តទោស ២/៣ នៃទោសសរុប |

ករណីលិចទូកនៅព្រះសីហនុជាករណីមនុស្សឆ្លងដែនដោយខុសច្បាប់ខណៈជនសង្ស័យត្រូវបញ្ជូនទៅតុលាការ

ខេត្តព្រះសីហនុ៖ អ្នកនាំពាក្យក្រសួងមហាផ្ទៃឱ្យដឹងថាករណីលិចទូកនៅខេត្តព្រះសីហនុ មានជាប់ពាក់ព័ន្ធនឹងករណីនាំមនុស្សឆ្លងដែនដោយខុសច្បាប់ពីប្រទេសចិនចូលកម្ពុជា ខណៈជនសង្ស័យ ៦នាក់ ត្រូវបានបញ្ជូនទៅតុលាការ។

ថ្លែងប្រាប់អ្នកសារព័ត៌មាន កាលពីថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២២ អ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ បានឱ្យដឹងថា ក្រោយសមត្ថកិច្ចធ្វើការស្រាវជ្រាវលើករណីលិចទូកនៅខេត្តព្រះសីហនុ បានរកឃើញថា ករណីនេះ

មានជាប់ពាក់ព័ន្ធនឹងការនាំមនុស្សឆ្លងដែនខុសច្បាប់ពីប្រទេសចិនមកកម្ពុជា ដោយជនសង្ស័យ ៦នាក់ត្រូវបានបញ្ជូនទៅតុលាការ។

គួរឱ្យដឹងថា ករណីឧបទ្ទវហេតុលិចទូក ១គ្រឿង នៅក្នុងសមុទ្រស្ថិតនៅចន្លោះកោះរ៉ុងសន្លឹម និងកោះតាង ខេត្តព្រះសីហនុ បានកើតឡើងកាលពីថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២២ ដែលនៅលើទូកនោះ មានមនុស្សសរុប ៤៣នាក់ (ជនជាតិចិន ៤១នាក់ និងជនជាតិខ្មែរ ២នាក់)។

ជាមួយគ្នានេះ ក្រោយទទួលបានដំណឹងភ្លាមកម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ សហការជាមួយកម្លាំងនគរបាលការពារព្រំដែនទឹកបានចេញទៅជួយសង្គ្រោះជនរងគ្រោះជាបន្តបន្ទាប់។ ក្នុងនោះ កម្ពុជាបានសង្គ្រោះនិងរកឃើញមនុស្សចំនួន ២៤នាក់ (ស្លាប់ ៣នាក់) និងប្រទេសវៀតណាមបានសង្គ្រោះនិងរកឃើញចំនួន ១៧នាក់ (ស្លាប់៨នាក់)។

ទាក់ទិននឹងករណីនេះ អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានបញ្ជាក់ថា ក្រោយធ្វើការសួរនាំ និងស្រាវជ្រាវលើករណីនេះ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យ ៦នាក់ (ចិន ១នាក់ និងខ្មែរ ៥នាក់) ជាប់ពាក់ព័ន្ធក្នុងករណីនាំមនុស្សឆ្លងដែនដោយខុសច្បាប់ពីប្រទេសចិន។

ក្នុងនោះជនសង្ស័យទាំង ៦នាក់មានឈ្មោះដូចជា៖ PAN XING WEI ភេទប្រុស អាយុ ៥៥ឆ្នាំ ជាជនជាតិចិន មានមុខរបរទិញលក់ត្រី និងលក់ប្រេងម៉ាស៊ូត មានទីលំនៅបច្ចុប្បន្នស្ថិតនៅភូមិ៣ សង្កាត់១ ក្រុងព្រះសីហនុ។ ញឹម សាខន ភេទប្រុស អាយុ ៤៦ឆ្នាំ ជាជនជាតិខ្មែរ មានមុខរបរលក់គ្រឿងសមុទ្រនិងប្រេងម៉ាស៊ូត ស្ថិតនៅភូមិ២ សង្កាត់៣ ក្រុងព្រះសីហនុ។ ឈ្មោះ គា ភារៈ ហៅ លក្ខ ភេទប្រុស អាយុ ២៩ឆ្នាំ ជាជនជាតិខ្មែរ មុខរបរ តៃកុងទូក ស្ថិតនៅ ភូមិ៣ សង្កាត់១ ក្រុងព្រះសីហនុ។ ឈ្មោះ សឿន ម៉ៅ ភេទប្រុស អាយុ ៣២ឆ្នាំ ជាជនជាតិខ្មែរ មានមុខរបរជាកម្មករទូក ស្នាក់នៅភូមិ៣ សង្កាត់១ ក្រុងព្រះសីហនុ ។ ឈ្មោះ នួន នីន ភេទប្រុស អាយុ ៤០ឆ្នាំ ជាជនជាតិខ្មែរ មុខរបរតៃកុងទូក ស្ថិតនៅ ភូមិ៣ សង្កាត់១ ក្រុងព្រះសីហនុ ។ ឈ្មោះ យឿន យិន ភេទប្រុស អាយុ ៤២ឆ្នាំ ជាជនជាតិខ្មែរ មានមុខរបរជាកម្មករទូក ស្ថិតនៅ ភូមិ៣ សង្កាត់១ ក្រុងព្រះសីហនុ។

យ៉ាងណាមិញ លោក ខៀវ សុភ័គ បានបញ្ជាក់ថា គិតមកទល់ពេលនេះជនសង្ស័យទាំង ៦នាក់ត្រូវបានការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល កសាងសំណុំរឿងនឹងត្រូវបានបញ្ជូនទៅសាលាដំបូងខេត្តព្រះសីហនុ ដើម្បីផ្តន្ទាទោសតាមផ្លូវច្បាប់ កាលពីថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២២នេះ។

អ្នកនាំពាក្យរូបនេះ បានបន្ថែមថា ចំពោះជនជាតិចិនចំនួន ៣០នាក់ (ស្រ្តី ១នាក់) ដែលត្រូវបានសមត្ថកិច្ចជួយសង្គ្រោះ ក្នុងនោះមាន ៥នាក់កំពុងមានតម្រុយជាប់ពាក់ព័ន្ធក្នុងករណីនាំមនុស្សឆ្លងដែនដោយខុសច្បាប់ពីប្រទេសចិនចូលមកកម្ពុជា។ យ៉ាងណា ជនរងគ្រោះត្រូវបានសមត្ថកិច្ច ប្រគល់ជូនស្ថានទូតចិនផងដែរ។

គួរបញ្ជាក់ថា បុរសជនជាតិចិនទាំង ៥នាក់ដែលមានតម្រុយជាប់ពាក់ព័ន្ធនឹងករណីនាំមនុស្សឆ្លងដែនខុសច្បាប់ពីចិនមកកម្ពុជា គឺពុំទាន់មានលិខិតឆ្លងដែននោះទេ។ ក្នុងនោះមានឈ្មោះដូចជា៖ ១៖ ឈ្មោះ GUO JIAN PING អាយុ ៣៣ឆ្នាំ ,២៖ ឈ្មោះ LIN SHUANG អាយុ ២៥ឆ្នាំ, ៣៖ ឈ្មោះ WANG LI CHU ហៅ HUAN LI CHU អាយុ ៤២ឆ្នាំ, ៤៖ ឈ្មោះ ZHU ZHI MING អាយុ ៣៧ឆ្នាំ, ៥៖ ឈ្មោះ LIU SHAI JUN អាយុ ៣៣ឆ្នាំ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក