ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

សម្ដេចតេជោ៖ នឿយកាយតែសប្បាយចិត្តព្រោះបានធ្វើការបំរើជាតិនិងប្រជាជន

សៀមរាប៖ ពាក្យថា «នឿយកាយតែសប្បាយចិត្តព្រោះបានធ្វើការបំរើជាតិនិងប្រជាជន» គឺជាពាក្យដែលនាយករដ្ឋមន្ត្រីកម្ពុជាសម្ដេចតេជោ ហ៊ុន សែន បានលើកឡើងបន្ទាប់ពីសម្ដេចធ្វើដំណើរមកដល់ខេត្តសៀមរាបព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២នេះ។

មកដល់ថ្ងៃនេះគឺសម្ដេចតេជោបានធ្វើការងារទាំងក្នុងនិងក្រៅប្រទេសរយៈពេល ១០ថ្ងៃជាប់គ្នាហើយបើគិតពីចំនួននៃការធ្វើដំណើរគឺមិនតិចជាង ៣ម៉ឺនគីឡូម៉ែត្រនោះទេ។

សម្ដេចតេជោបានសរសេរនៅលើហ្វេសបុកផេក របស់សម្ដេចនៅព្រឹកថ្ងៃទី៣០ ខែកញ្ញានេះថា ដំណើរដ៏វែងឆ្ងាយដែលគ្មានពេលឈប់សម្រាកបានក្លាយជាទម្លាប់តាំងពីក្មេងរបស់សម្ដេចមកហើយ គឺជាកិច្ចការដែលចាំបាច់ដែលតម្រូវឲ្យធ្វើ

ដោយខានមិនបាន។

សម្ដេចថា៖ «ភ្នំពេញ-ញូយ៉ក-ឡាហាវ៉ាន-តូក្យូ-ភ្នំពេញ-សៀមរាប ប្រើរយៈពេល ១០ថ្ងៃចម្ងាយរាប់មុឺនគីឡូម៉ែត្រជាមួយការងារយ៉ាងច្រើន។

នឿយកាយតែសប្បាយចិត្តព្រោះបានធ្វើការបំរើជាតិនិងប្រជាជន»។

គួរឲ្យដឹងផងដែរថា សម្ដេចតេជោ ហ៊ុន សែន បានធ្វើដំណើរមកដល់ក្រុងសៀមរាប ខេត្តសៀមរាប នៅព្រឹកថ្ងៃទី៣០ ខែកញ្ញានេះ ដើម្បីធ្វើជាអធិបតីនិងសំណេះសំណាលជាមួយពលរដ្ឋក្នុងពិធីចាប់ឆ្នោតរើសទីតាំងរស់នៅក្នុងភូមិធម្មជាតិរុនតាឯក ក្នុងខេត្តសៀមរាប៕ 



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក