ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

លោក គន់ គីម ចុះពិនិត្យមេីលស្ថានភាពទឹកជំនន់ដោយសារទឹកភ្លៀងនៅឃុំទឹកជោរ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ

បន្ទាយមានជ័យ ៖ លោកទេសរដ្ឋមន្ត្រី គន់ គីម អំពាវនាវឱ្យ អាជ្ញាធរគ្រប់ខេត្តក្រុងទូទាំងប្រទេស ដោយឡែកខេត្តតាមព្រំប្រទល់ដែលកំពុងប្រឈមនឹងទឹកជំនន់ ពិសេសខេត្តបន្ទាយមាន ជ័យ ត្រូវយកចិត្តទុកដាក់ តាមដានឱ្យជាប់ជាប្រចាំអំពីស្ថានភាពធាតុអាកាសអាចប្រែប្រួល ដេីម្បីឆ្លេីយតបបានទាន់ពេលវេលា ។

លោកទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ជំរុញដល់អាជ្ញាធរខេត្តបន្ទាយមានជ័យ បែបនេះ ក្នុងឱកាសដែលលោក បានដឹកនាំក្រុមការងារមន្រ្តីបច្ចេកទេស (គ.ជ.គ.ម) ថ្នាក់ជាតិ អមដំណេីរដោយលោក អ៊ុ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ បានចុះពិនិត្យមេីលស្ថានភាពទឹកជំនន់ដោយសារទឹកភ្លៀងនៅឃុំទឹកជោរ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ នារសៀលថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២២ ។

អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ក៏បានបញ្ជាក់ថា ៖ ស្ថានភាពទឹកជំនន់ នៅឃុំទឹកជោ ស្រុកព្រះនេត្រព្រះ គឺមានស្ថានភាពទឹកបានចាប់ផ្តេីមស្រកជាបណ្តេីរៗហេីយ ដោយសារស្ថានភាពទឹកមកពីផ្នែកខាងលេី គឺខេត្តឧត្តរមានជ័យ មានភាពធូស្រាលច្រេីន ហេីយទឹកបានចាប់ផ្តេីមស្រុងមកប៉ះខេត្តបន្ទាយមានជ័យ ធ្វេីឱ្យប៉ះពាល់ខ្លាំងនៅក្នុងឃុំ ទឹកជោ ស្រុកព្រះនេត្រព្រះ នេះ ។

ទន្ទឹមជាមួយគ្នានោះ លលោកទេសរដ្ឋមន្ត្រី គន់ គីម ក៏បានចុះសួសុខទុកបងប្អូនប្រជាពលរដ្ឋតាមខ្នងផ្ទះ នឹងបាននាំយកអំណោយសង្គ្រោះបន្ទាន់ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនដល់ពលរដ្ឋចាស់ជរា ពលរដ្ឋមានជីវភាពខ្វះខាតខ្លាំង ចំនួន ២៧៩គ្រួសារ ។

យោងតាមរបាយការណ៍ របស់គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត ដែល EAC News ទទួលបាន គិតត្រឹមម៉ោង៥:០០នាទីល្ងាច ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២២នេះ បានឱ្យដឹងថា ៖ ស្ថានភាពទឹក ក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ ប៉ះពាល់ចំនួន ៥ក្រុង/ស្រុក ក្នុងចំណោម៩ក្រុង/ស្រុកទូទាំង ក្នុងនោះ មាន ២៦ឃុំ/សង្កាត់ និង១២៧ភូមិ, គ្រួសាររងផលប៉ះពាល់សរុបចំនួន ៧,៥៣៦ គ្រួសារ (គិតជាចំនួនមនុស្សរងផលប៉ះពាល់ ៣៤,១៧៨នាក់/ស្រី ១៧,៤៥២នាក់) , ជម្លៀស ៣១៨គ្រួសារ (មានមនុស្ស ១,១០០នាក់ /ស្រី ៥៦៤នាក់/កុមារ ៨០នាក់) លង់ទឹកស្លាប់ ៧នាក់ (ស្រី៣នាក់), ប៉ះពាល់ស្រូវ ២៧,៤២៣ហិកតា, ដំឡូងមី ១,០៣៥ហិកតា, ដំណាំរួមផ្សំ ១០៣ហិកតា, សត្វពាហនៈ ២,៥៩៥ ក្បាល, សាលារៀន ៤១ខ្នង, វត្ត១៦, មណ្ឌលសុខភាព៣ និងផ្លូវ ២៩៦កន្លែង មានប្រវែង ១៧៧,៥០៦ម៉ែត្រ៕ 

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក