ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

តារាងពន្ធថ្មី អ្នកមានប្រាក់បៀវត្សចាប់ពី ១លាន ៥សែនចុះនឹងត្រូវរួចពន្ធ

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជាសម្ដេចតេជោ ហ៊ុន សែន ទើបតែចុះហត្ថលេខាលើតារាងភាគនៃប្រាក់ចំណូលជាប់ពន្ធប្រចាំឆ្នាំ និងតារាងភាគនៃប្រាក់បៀវត្សជាប់ពន្ធប្រចាំខែដែលបានកំណត់តម្លើងអត្រារួចពន្ធ ២លានក្នុងមួយឆ្នាំសម្រាប់ចំណូលរបស់អ្នករកស៉ី ឬសមាជិកភាគហ៊ុន និង២ម៉ឺនរៀលសម្រាប់ប្រាក់បៀវត្សប្រចាំខែ។

ការកំណត់ថ្មីនេះបានធ្វើឲ្យម្ចាស់សហគ្រាស ឬសមាជិកដែលមិនមែននីតិបុគ្គលដែលរកចំណូលបានត្រឹម ១៨លានរៀលក្នុង១ឆ្នាំត្រូវបានរួចពន្ធ ខណៈអ្នកដែលមានប្រាក់បៀវត្សចាប់ពី ០រៀល ដល់ ១លាន ៥សែនរៀល ក៏ត្រូវរួចពន្ធដូចគ្មា។

យោងតាមតារាងភាគនៃប្រាក់ចំណូលជាប់ពន្ធប្រចាំឆ្នាំ និងតារាងភាគនៃប្រាក់បៀវត្សជាប់ពន្ធប្រចាំខែដែលចុះហត្ថលេខាដោយ សម្ដេចតេជោ ហ៊ុន សែន កាលពីថ្ងៃពុធ ទី២៨ ខែកញ្ញាម្សិលមិញ បានកំណត់ថា និយោជិតដែលមានប្រាក់បៀវត្សចាប់ពី ១លាន ៥សែន ១រៀល ដល់ ២លានរៀល ត្រូវជាប់ពន្ធ ៥% ហើយអ្នកដែលមានប្រាក់ខែចាប់ពី ២លាន ១រៀល ដល់ ៨លាន ៥សែនរៀលត្រូវជាប់ពន្ធ ១០%។

សម្រាប់អ្នកដែលមានប្រាក់ខែចាប់ពី ៨លាន ៥សែន ១រៀល ដល់ ១២លាន ៥សែន ត្រូវជាប់ពន្ធ ១៥% និងអ្នកដែលមានប្រាក់ខែលើសពី ១២លាន ៥សែននឹងត្រូវជាប់ពន្ធ ២០%។

ការកំណត់នេះគឺបានលុបចោលតារាងចាស់ដែលអនុវត្តតាំងពីឆ្នាំ២០២០ មកផងដែរ៕ 

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក