ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

Update៖ សមត្ថកិច្ចប្រទេសវៀតណាមរកឃើញសាកសពមនុស្សចំនួន ២នាក់ទៀត ដែលជាជនរងគ្រោះបាត់ខ្លួនចុងក្រោយគេ សរុបអ្នកស្លាប់មានចំនួន ១១នាក់

ខេត្តព្រះសីហនុ៖ សមត្ថកិច្ចដែនសមុទ្រកម្ពុជាឲ្យដឹងបន្ថែមថា នៅល្ងាចថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២២នេះ សមត្ថកិច្ចខាងប្រទេសវៀតណាមរកឃើញសាកសពមនុស្សចំនួន ២នាក់ទៀត ដែលជាជនរងគ្រោះបាត់ខ្លួនចុងក្រោយគេ ក្នុងហេតុការណ៏លិចទូកមួយគ្រឿងដឹកជនជាតិចិន ចំនួន ៤១នាក់ (ស្រី ៣នាក់) ក្នុងលម្ហសមុទ្រកោះតាងប្រទេសកម្ពុជា កាលពីថ្ងៃទី២២ កញ្ញា ២០២២ ដូច្នេះក្នុងចំណោមជនរងគ្រោះដែលបាត់ខ្លួនរកឃើញអស់ហើយ ក្នុងនោះ ១១នាក់បានស្លាប់ និង៣០នាក់ទៀត មានសំណាងនៅរស់រានមានជីវិតនិងត្រូវបានជួយសង្គ្រោះ។

សុំបញ្ជាក់ថា ទូកមួយគ្រឿងដែលដឹកជនជាតិចិន ៤១នាក់ ក្រោយលិចចូលទៅក្នុងលម្ហសមុទ្រកោះតាង ខាងកម្ពុជាយើងសង្គ្រោះនិងរកឃើញចំនួន ២៤នាក់ (ស្លាប់ ៣នាក់) និងខាងប្រទេសវៀតណាមសង្គ្រោះនិងរកឃើញចំនួន ១៧នាក់ (ស្លាប់ ៨នាក់)៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក