ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

លោក ហ៊ុន ម៉ាណែត ជំរុញការបង្កើនជីវភាពទ័ពតាមរយៈការពង្រឹងទីផ្សារកសិកម្ម

ភ្នំពេញ៖ អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានជំរុញដល់ការគិតគូរស្វែងរកទីផ្សារសម្រាប់លក់ផលិតផលកសិកម្មដែលយោធិនផលិតបាន ដើម្បីបង្កើនលទ្ធភាពទៅមុខឱ្យមាននិរន្តរភាព និងចីរភាពដល់ពួកគេ។ 

ថ្លែងជាតំណាង នាយករដ្ឋមន្ត្រី សម្ដេចតេជោ ហ៊ុន សែន ក្នុងពិធីបើកសិក្ខាសាលាបូកសរុបលទ្ធផលការងារសម្ព័ន្ធមេត្រីភាពឆ្នាំ២០២១, ឆមាសទី១ ឆ្នាំ២០២២ និងលើកទិសដៅបន្ត រវាងអង្គភាពនៃកងយោធពលខេមរភូមិន្ទ ជាមួយនឹងស្ថាប័ន-អង្គភាពស៊ីវិល នៅទីស្តីការក្រសួងការពារជាតិ ថ្ងៃទី២៩ ខែកញ្ញានេះ លោក ហ៊ុន ម៉ាណែត បានថ្លែងថា ក្នុងរយៈកាលកន្លងទៅ សម្តេចតេជោ នាយករដ្ឋមន្ត្រី បានយកចិត្តទុកដាក់ជួយធានាលំនឹងជីវភាពរបស់កងទ័ព និងគ្រួសារកងទ័ព តាមរយៈការផុ្តល់ដីធ្លី និងផ្ទះសម្បែង ហើយក្រសួងជំនាញក៏បានរៀបចំវគ្គបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសផ្សេងៗ ជាពិសេសជំនាញកសិកម្ម។ 

លោកបន្ថែមថា៖ «ឈរលើមូលដ្ឋាននេះ ដើម្បីបង្កើនលទ្ធភាពទៅមុខឱ្យមាននិរន្តរភាព និងចីរភាព, អង្គភាពទ័ព និងដៃគូសម្ព័ន្ធមេត្រីភាព ក៏អាចសហការជួយគ្នារៀបចំគិតគូរអំពីការស្វែងរក និងការពង្រីកទីផ្សារឱ្យបានធំ និងរឹងមាំបន្ថែម តាមរយៈការពង្រីកទំហំផលិតកម្មក្នុងទម្រង់ជាសេដ្ឋកិច្ចមាត្រដ្ឋាន ដោយតម្រូវឱ្យមានការរៀបចំសហគមន៍គ្រួសារកងទ័ពដើម្បីបង្កបង្កើនផលសំដៅធានាប្រភពផ្គត់ផ្គង់ទិន្នផលក្នុងទីផ្សារឱ្យបានច្រើនគ្រប់គ្រាន់ និងទៀងទាត់តាមតម្រូវការ»។ 

លោកថា ទិសដៅនេះ ក៏មានលក្ខណៈស្របគ្នាផងដែរជាមួយនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការពង្រឹងវិស័យកសិកម្ម ដូច្នេះដើម្បីជំរុញការងារនេះ គឺទាមទារចាំបាច់ឱ្យមានកិច្ចសហការជិតស្និទ្ធ និងការសម្របសម្រួលអនុវត្តដោយមានយន្តការច្បាស់លាស់ រវាងក្រសួង-ស្ថាប័នជំនាញពាក់ព័ន្ធ, កងទ័ព និងអង្គភាព-ស្ថាប័នស៊ីវិលជាដៃគូសម្ព័ន្ធមេត្រីភាព ជាពិសេសការចូលរួមរបស់ផ្នែកឯកជន។ 

ក្នុងឱកាសនេះលោក ហ៊ុន ម៉ាណែត បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះអង្គភាពទ័ព ក្រសួង-ស្ថាប័នស៊ីវិល ក្រុមហ៊ុន និងសប្បុរសជនទាំងអស់ ដែលកន្លងមកបានយកចិត្តទុកដាក់ខិតខំអនុវត្តកិច្ចការសម្ព័ន្ធមេត្រីភាពយ៉ាងប្តូរផ្តាច់ សម្រេចបានលទ្ធផលល្អប្រសើរ និងសូមអំពាវនាវលើកទឹកចិត្តឱ្យបន្តចូលរួមចំណែកអនុវត្តកាតព្វកិច្ចការពារជាតិដ៏ពិសិដ្ឋរបស់ពលរដ្ឋ ដោយឈរលើមូលដ្ឋាននៃខឿនការពារជាតិរបស់ប្រជាជននេះ ឱ្យបានសកម្មបន្ថែមទៀត ដើម្បីចូលរួមអភិវឌ្ឍកងយោធពលខេមរភូមិន្ទ បម្រើឱ្យគុណប្រយោជន៍ និងយុទ្ធសាស្ត្រយូរអង្វែងនៃកិច្ចការពារជាតិ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក