ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

នាយករដ្ឋមន្ត្រីជំរុញការអនុវត្តភូមិឃុំមានសុវត្ថិភាពតាមរយៈការបង្ក្រាបល្បែងស៊ីសងនិងគ្រឿងញៀន


ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានជំរុញឲ្យមានការបង្ក្រាបនូវល្បែងស៊ីសងខុសច្បាប់ និងគ្រឿងញៀននៅតាមមូលដ្ឋាន ដោយថាដើម្បីជំរុញដល់ការអនុវត្តឲ្យបានជោគជ័យនូវគោលនយោបាយភូមិឃុំមានសុវត្ថិភាព។

ថ្លែងក្នុងវេទិកាជាតិអន្តរសាសនាប្រឆាំងការជួញដូរមនុស្សលើកទី៦ ព្រឹកថ្ងៃព្រហស្បតិ៍ ទី២៩ ខែកញ្ញានេះ សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថាល្បែងស៊ីសងបានបង្កនៅអំពើអសន្តិសុខជាច្រើន រួមមានទាំងអំពើចោរកម្មនិងអំពើហិង្សាផងដែរ ហើយនៅពេលដែលគួបផ្សំជាមួយនឹងបញ្ហាញៀនគ្រឿងញៀនបន្ថែមទៀត វាធ្វើឲ្យសុវត្ថិភាពនៅតាមភូមិឃុំកាន់តែមានភាពប្រឈមកាន់តែខ្លាំង។ 

សម្ដេចតេជោក៏បានបន្ថែមថា ការបង្ក្រាបនូវល្បែងស៊ីសងខុសច្បាប់ ក៏ជាការជួយលុបបំបាត់នូវអំពើជួញដូរមនុស្សផងដែរ។ 

សម្ដេចតេជោថា៖ «ដើម្បីភូមិឃុំមានសុវត្ថិភាព វិធីល្អនោះគឺជំរុញការអនុវត្តបំបាត់ល្បែងស៊ីសងតាមមូលដ្ឋាន ជំរុញបំបាត់ការជួញដូរគ្រឿងញៀននៅឯមូលដ្ឋានដែលនោះជាការលុបបំបាត់នូវការជួញដូរមនុស្ស។ ប្រជាពលរដ្ឋនឹងសន្សំបានប្រាក់កាក់ និងមានសុខដុមរមនីយ»។ 

គោលនយោបាយភូមិឃុំមានសុវត្ថិភាពត្រូវបានដាក់ចេញនៅខែសីហា ឆ្នាំ២០១០ បន្ទាប់ពីនាយករដ្ឋមន្ត្រី សម្ដេចតេជោ ហ៊ុន សែន បានប្រកាសពីការលើកកំពស់ និងជំរុញចលនាការពារសន្ដិសុខ សណ្ដាប់ធ្នាប់សាធារណៈនៅគ្រប់ពេល និងគ្រប់កន្លែងនៅទូទាំងប្រទេសកម្ពុជា។ 

បច្ចុប្បន្នលក្ខណៈសម្បត្តិនៃភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាពមានចំនួន៧គឺ ផ្ដល់សេវាសាធារណៈប្រកបដោយតម្លាភាព គ្មានបទល្មើសគ្រប់ប្រភេទ គ្មានគ្រឿងញៀន និងល្បែងស៊ីសង។ ភូមិ-ឃុំ-សង្កាត់ មានសណ្ឋាប់ធ្នាប់សាធារណៈល្អ គ្មានអំពើអានាចារការជួញដូរមនុស្ស គ្មានហិង្សាក្នុងគ្រួសារ គ្មានក្មេងទំនើង មានការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការប្រកបដោយគុណភាព និងប្រសិទ្ធភាព។ ភូមិ-ឃុំ-សង្កាត់ មានសោភ័ណភាព និងបរិស្ថានល្អ និងឆ្លើយតបបានទាន់ពេលវេលាចំពោះគ្រោះមហន្តរាយ និងជំងឺរាតត្បាត៕ 

PHOTO: EAC NEWS


ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក