ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

នាយករដ្ឋមន្ត្រីប្រកាសយកថ្ងៃទី២០ ខែសីហា ជាទិវាជាតិអន្តរសាសនាប្រឆាំងការជួញដូរមនុស្ស

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានប្រកាសយកថ្ងៃទី២០ ខែសីហា ជាទិវាជាតិអន្តរសាសនាប្រឆាំងការជួញដូរមនុស្ស ដោយកំណត់យកថ្ងៃនេះជាថ្ងៃជួបជុំនៃសាសនាទាំងអស់នៅកម្ពុជាចាប់ពីថ្នាក់មូលដ្ឋានដើម្បីវាយតម្លៃលើទៅលទ្ធផលនៃការប្រឆាំងការជួញដូរមនុស្សពេញមួយឆ្នាំៗ។

ថ្លែងក្នុងវេទិកាជាតិអន្តរសាសនាប្រឆាំងការជួញដូរមនុស្សលើកទី៦ ព្រឹកថ្ងៃព្រហស្បតិ៍ ទី២៩ ខែកញ្ញានេះ សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា នៅថ្ងៃទី២០ ខែសីហា ចាប់ពីឆ្នាំ២០២៣ តទៅដើម្បីប្រារព្ធទិវាជាតិអន្តរសាសនាប្រឆាំងការជួញដូរមនុស្ស ដោយនឹងបើកឱ្យមានការជួបជុំគ្នានៃសាសនាទាំងអស់នៅតាមបណ្ដាខេត្តបណ្ដាស្រុកនិងថ្នាក់មូលដ្ឋាន ដើម្បីបង្ហាញពីរបាយការណ៍លទ្ធផលប្រឆាំងការជួញដូរមនុស្ស និងរកពីចំណុចខ្សោយនៃការអនុវត្តភូមិឃុំមានសុវត្ថិភាព។ 

សម្ដេចតេជោថា៖ «តែសុំបញ្ជាក់! មិនមែនថាយើងធ្វើសកម្មភាពប្រឆាំងការជួញដូរមនុស្សត្រឹមថ្ងៃទី២០ ខែសីហាទេ គឺធ្វើ ៣៦៥ថ្ងៃតែម្ដងធ្វើជាប់មិនដាច់»។ 

សម្ដេចតេជោ ជឿជាក់ថាដោយកិច្ចសហការអន្តរសាសនាបានយ៉ាងល្អនៅកម្ពុជានឹងអាចជួយឱ្យកិច្ចខិតខំរបស់រដ្ឋាភិបាលក្នុងការប្រយុទ្ធប្រឆាំងការជួញដូរមនុស្សនឹងទទួលបានជោគជ័យ។ 

របាយការណ៍ប្រធានគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សឱ្យដឹងថាក្នុងពេលដែលរាជរដ្ឋាភិបាលសម្រេចជោគជ័យជាបន្តបន្ទាប់ក្នុងការទប់ស្កាត់ការជួញដូរពលរដ្ឋកម្ពុជាទៅក្រៅប្រទេស បែរជាកើតឡើងថ្មីទៀតគឺឧក្រិដ្ឋជនបានយកទឹកដីកម្ពុជាជាកន្លែងលាក់បំពួនធ្វើសកម្មភាពឆបោក និងប្រើប្រាស់មនុស្សដោយបង្ខំជាឧបករណ៍បម្រើការបោកប្រាស់អ្នកដទៃ។ ឆ្លើយតបនឹងបញ្ហានេះរាជរដ្ឋាភិបាលកម្ពុជាបានចេញវិធានការឆ្លើយតបជាបន្តបន្ទាប់ផងដែរ។ 

គិតចាប់ពីថ្ងៃទី១៨ ខែសីហា រហូតមកដល់ពេលនេះ ក្រុមការងាររាជរដ្ឋាភិបាលបានទទួលបណ្ដឹងចំនួន ៣៦៨បណ្ដឹង និងធ្វើសកម្មភាពឆ្លើយតបសង្គ្រោះជនរងគ្រោះបាន ៣៦១នាក់ ឃាត់បានជនសង្ស័យចំនួន ៤១នាក់ មាន៣សញ្ជាតិដែលពាក់ព័ន្ធនឹងអំពើជួញដូរមនុស្ស និងលួចលាក់ប្រើប្រាស់អាវុធខុសច្បាប់៕

PHOTO: EAC NEWS

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក