ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

នាយករដ្ឋមន្ត្រីរម្លឹករឿងឲ្យយកឯកសារសំណើរបង្កើតស្ថានបេសកកម្មតៃវ៉ាន់នៅកម្ពុជាដុតចោល

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានរំលឹករឿងមួយដែលសម្ដេចបញ្ជាឲ្យយកឯកសារសំណើសុំបង្កើតស្ថានបេសកកម្មតៃវ៉ាន់ប្រចាំកម្ពុជាទៅដុតចោលក្នុងឆ្នាំ២០០៧។

ថ្លែងក្នុងវេទិកាជាតិអន្តរសាសនាប្រឆាំងការជួញដូរមនុស្សលើកទី៦ ព្រឹកថ្ងៃព្រហស្បតិ៍ ទី២៩ ខែកញ្ញានេះ សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា នៅពេលនោះមានសំណើដែលស្នើសុំបង្កើតស្ថានបេសកម្មតៃវ៉ាន់នេះដើម្បីសម្រួលទៅដល់ស្ត្រីខ្មែរចំនួន ៥០០០នាក់បានរៀបការជាមួយនឹងបុរសតៃវ៉ាន់។ 

សម្ដេចតេជោចាត់ទុកថាករណីនេះគឺអាចជាប់ពាក់ព័ន្ធទៅនឹងអំពើជួញដូរមនុស្ស ហើយក៏ជាការសង្កត់កម្ពុជាឲ្យមិនគោរពគោលការណ៍អធិបតេយ្យចិនតែមួយផងដែរ។ សម្ដេចតេជោបញ្ជាក់ថា កម្ពុជានៅតែប្រកាន់គោលនយោបាយចិនតែមួយឥតងាករេ។

សម្ដេចតេជោថា៖ «កម្ពុជាទទួលដាក់តែទំនាក់ទំនងការទូតជាមួយសាធារណរដ្ឋប្រជាមានិតចិនតែមួយតែប៉ុណ្ណោះ អ្នកកុំយកបញ្ហារឿងស្រ្តីប៉ុន្មានពាន់នាក់ យកមកបង្ខំឱ្យខ្ញុំទទួលដាក់ស្ថានបេសកម្មដើម្បីថាដោះស្រាយការបញ្ជាក់ពីការរិយាល័យរបស់គេនៅភ្នំពេញដើម្បីបង្កើតភាពស្របច្បាប់រស់នៅតៃវ៉ាន់។ នេះជារឿងដល់ប៉ុណ្ណឹង តើជាចេនារបស់គេដើម្បីធ្វើរឿងនេះ ម្ខាងគឺជួញដូរមនុស្ស តែម្ខាងទៀតយកបញ្ហានៃការជួញដូរមនុស្សមកសង្កត់ឱ្យយើងអនុវត្តន៍នូវនយោបាយដែលផ្ទុយនឹងគោលការអធិបតេយ្យជាតិ»

សម្ដេចតេជោ ហ៊ុន សែន បញ្ជាក់ថាកម្ពុជាស្វាគមន៍អ្នកវិនិយោគពីតៃវ៉ាន់ តែមិនទទួលស្ថានបេសកម្មណាមួយតំណាងឱ្យតៃវ៉ាន់នៅកម្ពុជាទេ។ 

កម្ពុជាមានគោលនយោបាយចិនតែមួយ ដែលបានន័យថាមិនទទួលស្គាល់កោះតៃវ៉ាន់ជាប្រទេសនោះទេ គឺគ្រាន់តែជាកោះមួយនៃសាធារណរដ្ឋប្រជាមានិតចិន។ ហើយជារឿយៗនាយករដ្ឋមន្ត្រីកម្ពុជាតែងចេញមុខប្រឆាំងជានិច្ចចំពោះការគាំទ្រណាមួយចង់ឱ្យតែវ៉ាន់បំបែកខ្លួនពីចិន។

ថ្លែងក្នុងសន្នីសិទ្ធព័ត៌មាននៃសន្និសីទអន្តរជាតិលើកទី២៧ ស្តីពីអនាគតរបស់អាស៊ី នៅថ្ងៃសុក្រ ទី២៧ ខែឧសភា ឆ្នាំ២០២២ សម្ដេចតេជោថា ករណីកោះតៃវ៉ាន់ គឺខុសពីករណីប្រទេសអ៊ុយក្រែន ដែលភាពខុសគ្នានោះគឺប្រទេសអ៊ុយក្រែនគឺជាប្រទេសឯករាជ្យ ខណៈតៃវ៉ាន់ត្រូវបានប្រទេសជាច្រើនរួមទាំងសហរដ្ឋអាមេរិកផងចាត់ទុកថាជាខេត្តមួយរបស់ចិនប៉ុណ្ណោះ។ សម្ដេចថា ប្រទេសចិនមិនល្ងង់ដល់ថ្នាក់បង្ហូរឈាមជាតិសាសន៍ខ្លួននោះទេ ដរាបណាតៃវ៉ាន់មិនប្រកាសឯករាជ្យ និងហើយពុំមានប្រទេសណាឈ្លានពានតៃវ៉ាន់។ 

សម្ដេចតេជោថា៖ «តាំងពីឆ្នាំ១៩៤៩ រហូតមកដល់ពេលនេះតើមានដែលឃើញចិនប្រើប្រាស់កម្លាំងទៅលើតៃវ៉ាន់ឬអត់? ប្រទេសទាំងឡាយគួរធ្វើការគោរពទៅដល់ឯករាជ្យភាពនិងអធិបតេយ្យភាពរបស់ចិនផងដែរ ដែលគេទាំងឡាយទទួលស្គាល់ថាតៃវ៉ាន់ជាខេត្តមួយរបស់ចិនប៉ុណ្ណោះ។ ឥឡូវហេតុអីបានជាដាក់បញ្ហាលើកបញ្ហាប្រៀបធៀបចិននិងតៃវ៉ាន់ទៅប្រៀបធៀបរវាងរុស្ស៊ីនិងអ៊ុយក្រែននេះជាបញ្ហាដែលខ្ញុំមិនយល់ស្របជាមួយនឹងបញ្ហាដែលកើតឡើងស្ដីអំពីការត្រៀមអន្តរាគមន៍យោធា»

PHOTO: EAC NEWS

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក