ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ក្រុមហ៊ុន SpaceX – Starlink ស្វែងរកឱកាសវិនិយោគ​នៅកម្ពុជា | សមាគមអភិរក្សសត្វត្មាតពីការផុតពូជប្រចាំទ្វីបអាស៊ី SAVE បានវាយតម្លៃថាវត្តមានសត្វត្មាតនៅកម្ពុជាឆ្លុះបញ្ចាំងពីកិច្ចការពារនិងអភិរក្សធនធានធម្មជាតិបានយ៉ាងល្អ | ទូតអ៉ីស្រាអែលប្ដេជ្ញាចិត្ត ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត | ឆ្មាំទន្លេនៅតំបន់ការពារសត្វផ្សោតទន្លេមេគង្គចំនួន ៣រូប ត្រូវបញ្ចប់តួនាទី ក្រោយរកឃើញថាមានជាប់ពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ | BREAKING: ដកតំណែងប្រធានសាលាដំបូងខេត្តតាកែវព្រោះដោះលែងទណ្ឌិតជាប់ទោសពីបទឃាតកម្ម មិនទាន់បានអនុវត្តទោស ២/៣ នៃទោសសរុប |

សម្ដេចតេជោជាគំរូនៃការមិនបោះបង់ចោលមិត្តភ័ក្រក្នុងគ្រាលំបាក

ភ្នំពេញ៖ ជំនួយការនាយករដ្ឋមន្ត្រីលោក កៅ គឹមហួន បានថ្លែងក្នុងសន្នីសិទកាសែតអំពីដំណើរទស្សនកិច្ចរបស់សម្ដេចតេជោ ទៅក្រៅប្រទេស៨ថ្ងៃមកនេះថា សម្ដេចគឺជាគំរូមួយដែលមិនបោះបង់ចោលមិត្តភ័ក្រក្នុងគ្រាលំបាក។ ការលើកឡើងនេះគឺបន្ទាប់ពីសម្ដេចតេជោបានជួបជាមួយមេដឹកនាំគុយបា និងផ្ដល់ជំនួយជាអង្ករដល់ប្រទេសនេះជាង៦ពាន់តោនថែមទៀត។

អ្វីដែលជាការកត់សម្គាល់នោះគឺប្រទេសគុយបាជាប្រទេសមួយដែលសហរដ្ឋអាមេរិកដាក់ទណ្ឌកម្មសេដ្ឋកិច្ចដែលជាជន្ទល់នៃប្រទេសនេះ។

លោក កៅ គឹមហួន បានលើកឡើងថាគោលនយោបាយរបស់នាយករដ្ឋមន្ត្រី សម្ដេចតេជោ ហ៊ុន សែន គឺពង្រីកមិត្ត និងមិនបោះបង់ចោលមិត្តភ័ក្រនោះទេ។ លោកថា ប្រទេសគុយបាធ្លាប់ជាមិត្តដែលជួយកម្ពុជាក្នុងសម័យដែលកម្ពុជាតស៊ូជាមួយបនប្រល័យពូជសាសន៍ខ្មែរក្រហម និងត្រូវបានអន្តរជាតិដាក់ទណ្ឌកម្មថែមទៀត។

លោកថា៖ «គោលនយោបាយរបស់ប្រទេសកម្ពុជាយើងៗបន្តពង្រីកមិត្ត ហើយមិនថាមិត្តថ្មីឬចាស់ទេ! គឺមិត្តចាស់យើងរក្សា មិត្តថ្មីយើងបន្តពង្រីកនេះជានយោបាយដ៏ឈ្លាសវៃរបស់សម្ដេចតេជោក្នុងការជំរុញកិច្ចការទូតនេះ។ ព្រោះការងារការទូតនេះមិនអាចថាយើងបោះបង់ចោលមិត្តហើយយើងទទួលយកមិត្តថ្មី ធ្វើបែបហ្នឹងគេនឹងមើលហើយ។ ដូច្នេះការធ្វើបែបនេះគឺសម្ដេចតេជោបានបញ្ជាក់ ហើយអាចសម្រាប់មនុស្សជំនាន់ក្រោយដែរថាសម្ដេចតេជោយកចិត្តទុកដាក់ចំពោះមិត្តចាស់ដែលធ្លាប់ជួយគ្នាក្នុងគ្រាលំបាក»

លោក កៅ គឹមហួន បានបញ្ជាក់ថាទណ្ឌកម្មអាមេរិកលើគុយបាគឺទណ្ឌកម្មទ្វេរភាគីហើយនឹងមិនប៉ះពាល់ដល់ទំនាក់ទំនងកម្ពុជា-អាមេរិកនោះទេ។

ក្នុងជំនួបជាមួយអតីតប្រធានាធិបតីគុយបាលោក រ៉ាអ៊ូល កាស្រ្តូ នៅរដ្ឋធានីហាវ៉ាណា កាលពីថ្ងៃទី២៤ ខែកញ្ញា នាយករដ្ឋមន្ត្រីកម្ពុជាសម្ដេចតេជោ ហ៊ុន សែន បានប្រាប់ទៅកាន់លោក រ៉ាអ៊ួល កាស្រ្តូ ថាប្រជាពលរដ្ឋកម្ពុជា មិនភ្លេចនោះឡើយនូវអ្វីដែលប្រទេសគុយបាបានជួយដល់ប្រទេសកម្ពុជាក្នុងគ្រាដ៏លំបាកក្រោយរំដោះចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត នោះទេ។ សម្តេចតេជោ បានរំលឹកថា នៅក្នុងឆ្នាំ១៩៧៩ ប្រទេសគុយបានជួយកម្ពុជាយ៉ាងច្រើន ហើយនៅចងចាំថា ពេលនោះកម្ពុជា មានស្ករគុយបា មានមជ្ឈមណ្ឌលកុមារកំព្រាគុយបា ហើយក៏មានកប៉ាល់ចម្លងរបស់គុយបាផងដែរ។

សម្តេចតេជោបានគូសបញ្ជាក់ផងដែរថា៖ «ជំនួយគុយបានៅពេលនោះ គឺមានសារៈសំខាន់ខ្លាំងណាស់សម្រាប់កម្ពុជា ជាពិសេសពលរដ្ឋកម្ពុជា ដែលទើបងើបពីសេចក្តីស្លាប់នៃរបបខ្មែរក្រហម ហើយត្រូវការចាំបាច់ការរស់រៀនមានជីវិត។ ដូច្នេះជំនួយពីប្រទេសគុយបា គឺចាំបាច់បំផុត»៕ 

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក