កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំស្រាវជ្រាវករណីកា.ប់យកម៉ូតូ នៅក្រុងបានលុង, ជនសង្ស័.យ៣នាក់ ត្រូវចា.ប់ខ្លួនបាននៅក្រុងព្រះសីហនុ.! | សាឡ់ងដឹកខ្សាច់មួយគ្រឿង បានលិចក្នុងសមុទ្រ មនុស្ស ៤នាក់ ត្រូវបានជួយសង្គ្រោះដោយសុវត្ថិភាព | ថ្ងៃទី១៩ ដល់ថ្ងៃទី២៣ ខែមិថុនា តុលាការចាត់ការសំណុំរឿងគ្រឿងញៀនសរុបចំនួន ៩៣ករណី មានជនសង្ស័យចំនួន ២៣០នាក់ | ឧបនាយករដ្ឋមន្រ្តី កើត រិទ្ធ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ នឹងដឹកនាំធ្វើសន្និសីទសារព័ត៌មានមួយជុំវិញករណីឃាតកម្មប្រព្រឹត្តដោយឈ្មោះ ស្រី ស៊ីណា | ប្រធានព្រឹទ្ធសភាសម្តេចតេជោ ហ៊ុន សែន អបអរសាទរចៅប្រុសក្នុងការប្រឡងកម្រិតសកលនៅឌូបៃ | ទស្សនាការផ្សាយផ្ទាល់: សន្និសីទសារព័ត៌មាន ស្តីពីករណីឃាតកម្មប្រព្រឹត្តដោយជនល្មើសឈ្មោះ ស្រី ស៊ីណា | ឧបនាយករដ្ឋមន្រ្តី កើត រិទ្ធ៖ ខ្ញុំគឺជាអ្នកទទួលខុសត្រូវមុនគេបង្អស់ចំពោះមុខថ្នាក់ដឹកនាំកំពូលទៅលើការអនុវត្តច្បាប់ក្នុងករណីឃាតកម្មប្រព្រឹត្តដោយជនល្មើស ស្រី ស៊ីណា | ឧបនាយករដ្ឋមន្រ្តី កើត រិទ្ធ៖ ការធ្វើសន្និសីទសារព័ត៌មានមិនមែនដើម្បីការពារតុលាការនោះទេ តែជាការបំភ្លឺជូនដោយផ្ទាល់អំពីចំណាត់ការផ្លូវច្បាប់ និងវិធានការម៉ឺងម៉ាត់ក្នុងការអនុវត្តច្បាប់លើករណីឃាតកម្មនេះ | រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ ស្នើសុំតុលាការកុំឱ្យបញ្ចូលករណីឃាតកម្មប្រព្រឹត្តដោយឈ្មោះ ស្រី ស៊ីណា ទៅជាសំណុំរឿងតែមួយ និងស្នើកុំឱ្យមានការអនុវត្តវិធានស្រូបទោស |

នាយករដ្ឋមន្រ្តីបានវិលត្រឡប់មកកាន់មាតុប្រទេសវិញដោយសុវត្ថិភាពនៅរសៀលថ្ងៃនេះ

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានត្រលប់មកដល់មាតុភូមិវិញដោយសុវត្ថិភាពនៅរសៀលថ្ងៃពុធនេះ បន្ទាប់ពីបញ្ចប់បេសកម្ម ៣ប្រទេសរួមមានសហរដ្ឋអារិក ប្រទេសគុយបា និងប្រទេសជប៉ុន ដែលមានចំងាយរាប់ម៉ឺនគីឡូម៉ែត្រ។

នៅរសៀលថ្ងៃពុធ ទី២៨ ខែកញ្ញា ឆ្នាំ២០២២នេះ នាយករដ្ឋមន្រ្តីសម្ដេចតេជោ ហ៊ុន សែន បានអញ្ជើញមកដល់មាតុប្រទេសវិញ ក្រោយចាកចេញពីព្រលានយន្តហោះទីក្រុងតូក្យូ នៅព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២២នេះ (ម៉ោងនៅជប៉ុន)។

គួរឱ្យដឹងថា គិតចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២២ នាយករដ្ឋមន្ត្រីសម្ដេចតេជោ ហ៊ុន សែន បានធ្វើដំណើរទៅបំពេញទស្សនៈកិច្ច ក្នុងប្រទេសចំនួន៣ ដូចជា សហរដ្ឋអាមេរិក ប្រទេសគុយបា និងជប៉ុន។

គួរបញ្ជាក់ថា កាលពីថ្ងៃទី២១ ដល់ទី២៣ ខែកញ្ញា ឆ្នាំ២០២២ សម្ដេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន បានអញ្ជើញចូលរួមសម័យប្រជុំលើកទី៧៧ នៃកិច្ចពិភាក្សាទូទៅរបស់មហាសន្និបាតអង្គការសហប្រជាជាតិ (មសអសប) ក្រោមប្រធានបទ «ចំណុចរបត់សំខាន់នៃការផ្លាស់ប្ដូរមិនអាចត្រឡប់ក្រោយបាន៖ ដំណោះស្រាយបរិវត្តកម្មចំពោះបញ្ហាប្រឈមប្រទាក់ក្រឡាគ្នា» ដែលបានប្រព្រឹត្តទៅ នៅទីក្រុងញូវយ៉ក។

ជាមួយគ្នានោះ សម្ដេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន បានចាកចេញពីញ៉ូវយ៉ក ដើម្បីឆ្ពោះទៅកាន់ប្រទេសគុយបា កាលពីថ្ងៃទី២៣ ខែកញ្ញា ដែលមានរយៈពេលហោះហេីរជាង៣ម៉ោង ដើម្បីធ្វើទស្សន:កិច្ចសារជាថ្មីម្តងទៀតក្នុងគោលបំណងពង្រឹងចំណងមិត្តភាពដែលមានស្រាប់ឱ្យកាន់តែរឹងមាំថែមទៀតបន្ទាប់ពីទស្សនៈកិច្ចចុងក្រោយរបស់សម្ដេចទៅកាន់គុយបាក្នុងឆ្នាំ២០០០។

យ៉ាងណាមិញ កាលពីថ្ងៃទី២៦ ខែកញ្ញា នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានធ្វើដំណើរទៅកាន់ទីក្រុងតូក្យូ ប្រទេសជប៉ុន ដោយសម្ដេចបានស្នាក់នៅទីនោះអស់រយៈពេល ២យប់ ដើម្បីចូលរួមពិធីបុណ្យសពអតីតនាយករដ្ឋមន្ត្រីជប៉ុនលោក ស៊ិនហ្សូ អាបេ និងការមានជំនួបពិភាក្សាជាមួយនឹងនាយករដ្ឋមន្ត្រីជប៉ុនលោក គីស៊ីដា ហ្វូមីអូ ផងដែរ៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក