ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ជីដូនក្មេករបស់លោក ហ៊ុន ម៉ានី បានទទួលមរណភាពក្នុងជន្មាយុ ៩០វស្សាដោយជរាពាធ

ភ្នំពេញ៖ លោក ហ៊ុន ម៉ានី បានបង្ហោះសាររំលែកទុក្ខនិងសេចក្ដីនឹកស្រណោះចំពោះការបាត់បង់ជីដូនក្មេកនិងជាអ្នកដែលមានគុណដែលតែងផ្ដល់នូវកម្លាំងចិត្តនិងក្ដីស្រលាញ់ប្រកបដោយព្រហ្មវិហារធម៌ដល់រូបលោកនិងក្រុមគ្រួសារជានិច្ច។

តាមរយៈការបង្ហោះសារនៅលើគេហទំព័រហ្វេសប៊ុក នៅព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២២ លោក ហ៊ុន ម៉ានី បានឱ្យដឹងថា រូបលោកនិងក្រុមគ្រួសារមានទុក្ខជាទម្ងន់ ដោយកាលពីព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២២ មហាឧបាសិកា ទន់ ធី ដែលត្រូវជាជីដូនក្មេក និងជីដូនបានទទួលមរណភាពក្នុងជន្មាយុ ៩០ឆ្នាំដោយជរាពាធ ។

លោកថា៖ «លោកយាយគឺជាអ្នកមានគុណដ៏ល្អដែលបានលះបង់កម្លាំងកាយចិត្តថែទាំ និងផ្តល់នូវក្តីស្រលាញ់ប្រកបដោយព្រហ្មវិហារធម៌ចំពោះក្រុមគ្រួសារជានិច្ច។ ក្នុងនាមជាចៅប្រសារ ចៅបង្កើត និងចៅទួត យើងខ្ញុំទាំងអស់គ្នាសូមបួងសួងឱ្យវិញ្ញាណក្ខ័ន្ធ លោកយាយបានសោយសុខក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ»។

ក្នុងនោះ លោកក៏បានបញ្ជាក់ដែរថា សារនេះក៏ជាការជូនដំណឹងដល់សហការី បងប្អូនញាតិមិត្តជិតឆ្ងាយទាំងអស់ជ្រាបជាព័ត៌មានផងដែរ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក