ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

បេសកម្មរាប់ម៉ឺនគីឡូម៉ែត្រក្នុងខែកញ្ញារបស់នាយករដ្ឋមន្ត្រីបានបញ្ចប់

តូក្យូ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានអញ្ជើញត្រឡប់មកកាន់ប្រទេសកម្ពុជាវិញហើយ បន្ទាប់ពីបញ្ចប់បេសកកម្មដែលមានចម្ងាយរាប់ម៉ឺនគីឡូម៉ែត្ររួចមក។

សម្តេចតេជោ ហ៊ុន សែន អញ្ជើញចាកចេញពីព្រលានយន្តហោះពីទីក្រុងតូក្យូ វិលត្រឡប់ទៅកាន់ប្រទេសកម្ពុជាវិញនៅម៉ោង ១០ព្រឹក (ម៉ោងនៅជប៉ុន) ថ្ងៃទី២៨ កញ្ញា នេះ។

ប្រសិនបើមិនមានការរំខានដល់ការហោះហើរទេនោះ យន្តហោះនឹងទៅដល់ព្រលានអន្តរជាតិភ្នំពេញនៅម៉ោង ២:៣០នាទីរសៀលនេះ។

សម្ដេចបានធ្វើដំណើរទៅកាន់សហរដ្ឋអាមេរិកនៅថ្ងៃទី២១ ខែកញ្ញា ដើម្បីចូលរួមមហាសន្និបាតអង្គការសហប្រជាតិ និងបន្តទៅប្រទេសគុយបានៅថ្ងៃទី២៤ ខែកញ្ញា ដើម្បីធ្វើទស្សនកិច្ចផ្លូវរដ្ឋ រួចក៏ទៅប្រទេសជប៉ុននៅថ្ងៃទី២៦ ខែកញ្ញា ដើម្បីចូលរួមពិធីបុណ្យសពអតីតនាយករដ្ឋមន្ត្រីជប៉ុន លោក ស៊ិនហ្សូ អាបេ។ បើគិតជាចំងាយមិនតិចជាង២ម៉ឺនគីឡូម៉ែត្រនោះទេ៕ 

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក